(ប្រភព៖ GMFUS) |
នៅក្នុងកិច្ចសន្ទនា តាមទូរស័ព្ទក្នុង រយៈពេល ២៥ នាទីលោកនាយករដ្ឋមន្រ្តី Suga បានបង្ហាញនូវបំណងចង់កសាងទំនាក់ទំនងដ៏ល្អប្រសើរជាមួយប្រធានាធិបតីលោក Macron និងពង្រឹងថែមទៀតនូវទំនាក់ទំនងភាពជាដៃគូពិសេសរវាងជប៉ុន - បារាំង។ លោកប្រធានាធិបតី Macron ក៏បានស្នើឲ្យទាំងទីក្រុងប៉ារីសនិងទីក្រុងតូក្យូ រួមគ្នាខិតខំប្រឹងប្រែង ដើម្បីជំរុញទំនាក់ទំនងដ៏រឹងមាំរវាងជប៉ុន - បារាំងផងដែរ។ នេះគឺជាការពិភាក្សាលើកដំបូងរវាងមេដឹកនាំទាំងពីរចាប់តាំងពីពេលលោក Suga Yoshihide ចូលកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនជាផ្លូវការនៅថ្ងៃទី ១៦ ខែកញ្ញា៕