ជួបជុំសហគ្រាសផ្នែកការពារជាតិវៀតណាមនិងឥណ្ឌាលើកទី៤

Chia sẻ
(VOVWORLD) -នាព្រឹកថ្ងៃទី១៣ ខែមិថុនា ស្ថានទូតឥណ្ឌាប្រចាំនៅវៀតណាមសហការជាមួយ អគ្គស្នងការដ្ឋានឧស្សាហកម្មការពារប្រទេសវៀតណាម (ក្រសួងការពារប្រទេស វៀតណាម) បានប្រារព្ធជួបជុំសហគ្រាសឧស្សាហកម្មការពារប្រទេសវៀតណាម-ឥណ្ឌាលើកទី៤។
ជួបជុំសហគ្រាសផ្នែកការពារជាតិវៀតណាមនិងឥណ្ឌាលើកទី៤ - ảnh 1ជួបជុំសហគ្រាសផ្នែកការពារជាតិវៀតណាមនិងឥណ្ឌាលើកទី៤ 

នេះគឺជាសកម្មភាពដែលរួមចំណែកក្នុងការធ្វើឲ្យជាក់ស្តែងនូវគោលការណ៍នៃ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិដែលត្រូវបានថ្នាក់ដឹកនាំរដ្ឋនិងក្រសួងការពារជាតិនៃប្រទេសទាំងពីរបានឯកភាពគ្នាកាលពីមុនមក ព្រមទាំងបង្កើន កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីថែមទៀត។ ទន្ទឹមនឹងនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយ៉ាងស្មោះត្រង់និងរស់រាយរាក់ទាក់ដោយឈរលើ ស្មារតីមិត្តភាពនិងយល់ចិត្តគ្នាទៅវិញទៅមកលើវិស័យមួយចំនួនផ្សេងទៀតដែរ។ ឧត្តមសេនីយ៍ត្រី លោក Ho Quang Tuan អនុប្រធានអគ្គស្នងការ ឧស្សាហកម្មការពារប្រទេសវៀតណាមបានសម្តែងនូវក្តីសង្ឃឹមថាកិច្ចប្រជុំនេះ នឹងបើកឱកាសវិនិយោគអាជីវកម្មថ្មីសម្រាប់សហគ្រាសទាំងឡាយ ព្រមទាំង រឹតចំណងបន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រសើរនៃប្រទេសទាំងពីរផងដែរ។ តាមរយៈនោះនឹងតម្រង់ទិសដៅនិងមានរបៀបអនុវត្តកិច្ចសហប្រតិបត្តិការវិស័យ ឧស្សាហកម្មការពារជាតិនៃភាគីទាំងពីរឲ្យបានសមស្រមដើម្បីធានាភាពជាក់ស្តែងនិងប្រកបដោយប្រសិទ្ធភាពនាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ