ជូនអំណោយ តបស្នងសងគុណដល់អតីតយុទ្ធជន ក្នុងឱកាសខួបលើកទី ៧៥ នៃទិវាយុទ្ធជនពិការ-យុទ្ធជនពលី

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ២១ ខែកក្កដា ប្រធានតុលាការប្រជាជនកំពូល លោក Nguyen Hoa Binh បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់មជ្ឈមណ្ឌលថែទាំយុទ្ធជនពិការមានជំងឺឈឺធ្ងន់ និងគិលានុបដ្ឋាយិកាដែលមានគុណូបការៈនៅខេត្ត Ha Nam។ 
ជូនអំណោយ តបស្នងសងគុណដល់អតីតយុទ្ធជន ក្នុងឱកាសខួបលើកទី ៧៥ នៃទិវាយុទ្ធជនពិការ-យុទ្ធជនពលី - ảnh 1នាយឧត្តមសេនីយ៍ Phan Van Giang ប្រគល់អំណោយរបស់គណៈកម្មាធិការយោធាបក្សមជ្ឈិមនិងក្រសួងការពារប្រទេស ជូនសមាគមអតីតយុទ្ធជនវៀតណាម (ប្រភព៖ qdnd.vn)

ក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃទិវាយុទ្ធជនពិការ និងយុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២២) នារសៀលថ្ងៃទី ២១ ខែកក្កដា នាយឧត្តមសេនីយ៍លោក Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានអញ្ជើញទៅសាកសួរសុខទុក្ខ និងប្រគល់អំណោយជូនមជ្ឈឹមសមាគមអតីតយុទ្ធជនវៀតណាម។ អញ្ជើញថ្លែងអំណរគុណចំពោះការលះបង់ និងការរួមវិភាគទានដ៏ធំធេងរបស់អតីតយុទ្ធជនជំនាន់មុន ក្នុងបុព្វហេតុតស៊ូរំដោះជាតិនិងបុព្វហេតុកសាង និងការពារជាតិ នាយឧត្តមសេនីយ៍លោក Phan Van Giang សង្ឃឹមថា នាពេលខាងមុខ អតីតយុទ្ធជនវៀតណាមគ្រប់ជំនាន់ នឹងបន្តរួមចំណែកក្នុងការអភិវឌ្ឍកងទ័ព និងប្រទេសជាតិ។

ក៏នារសៀលថ្ងៃទី ២១ ខែកក្កដា ប្រធានតុលាការប្រជាជនកំពូល លោក Nguyen Hoa Binh បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់មជ្ឈមណ្ឌលថែទាំយុទ្ធជនពិការមានជំងឺឈឺធ្ងន់ និងគិលានុបដ្ឋាយិកាដែលមានគុណូបការៈនៅខេត្ត Ha Nam។ នៅទីនេះ លោក Nguyen Hoa Binh បានអះអាងថា បក្ស រដ្ឋ ជានិច្ចកាលយកចិត្តទុកដាក់ជាពិសេសចំពោះយុទ្ធជនពិការមានជំងឺ ដែលបានលះបង់យុវជនរបស់ខ្លួន ដើម្បីសន្តិភាពរបស់ប្រទេសជាតិ រួមទាំងសង្ឃឹមថា  កម្មាភិបាល គិលានុបដ្ឋាយិកា និងគ្រូពេទ្យរបស់មជ្ឈមណ្ឌល បន្តជម្នះការលំបាក និងបំពេញភារកិច្ចរបស់ខ្លួន ក្នុងការថែទាំយុទ្ធជនពិការមានជំងឺ និងអ្នកដែលមានគុណូបការៈផងដែរ៕

ប្រតិកម្មទៅវិញ