|
ជនអង់គ្លេសភាគច្រើនមានបំណងនៅជាមួយ EU (Image: VNA) |
(VOVworld) – តាមលទ្ធផលនៃការស្ទង់មតិរបស់ប្រជាជននាពេលថ្មីៗនេះរបស់
ក្រុមហ៊ុន Ipsos Mori បានឲ្យដឹងថា៖ ៥៦% នៃអ្នកបោះឆ្នោតអង់គ្លេសនឹងគាំទ្រ ប្រទេសនេះបន្តដើរតួនាទីជាសមាជិកនៃសហភាពអឺរ៉ុប (EU) បើប្រៀបនឹង ៣៦%
នៃ អ្នកបោះឆ្នោតដែលចង់ឲ្យទីក្រុងឡុងចាកចេញពីប្លុកនេះ។ ការស្ទង់មតិពោល
ខាងលើបានសឲ្យឃើញថា៖ ការគាំទ្ររបស់ប្រជាជនអង់គ្លេសចំពោះ EU ត្រូវបាន
កើនឡើង តាំងពីពេលបញ្ហានេះក្លាយទៅជាក្តៅគគុកដោយមានជ័យជំនះរបស់
គណៈបក្ស ប្រទេសអង់គ្លេសឯករាជ្យ (UKIP) ដែលមានសតិអារម្មណ៍ប្រឆាំងអឺរ៉ុប។
ការស្ទង់មតិ របស់ Ipsos Mori ត្រូវបានអនុវត្ត ក្នុងកាលៈទេសៈ នាយករដ្ឋមន្ត្រីអង់
គ្លេស លោក Cameron នៅរក្សាផែនការរៀបចំការបោះប្រជាមតិអំពីតួនាទីជាសមា
ជិក EU របស់ អង់គ្លេសនាឆ្នាំ ២០១៧ ក្នុងករណី លោក Cameron ដណ្តើមបាន
ជ័យជំនះក្នុងការបោះ ឆ្នោតសកលនៅប្រទេសនេះនាឆ្នាំ ២០១៥ ខាងមុខ។
លោក Cameron បានសន្យាដាសតឿន EU ដំណើរការកែទម្រង់និងធ្វើវិសោធន
កម្មមាត្រាមួយចំនួនរបស់សហភាពអឺរ៉ុបដែលលោកចាត់ទុកមិនសមស្របនឹង
សតវត្សទី ២១។ ប៉ុន្តែ ក្នុងប្រតិកម្មថ្មីបំផុតប្រធានគណៈកម្មាធិការអឺរ៉ុប លោក
Jean Claude Juncker បានបដិសេធរាល់ការខំប្រឹងប្រែងបំភ្លិចបំផ្លាញគោលការណ៍
សារវន្តរបស់ EU ពីនាយករដ្ឋមន្ត្រីអង់គ្លេស៕