ជនសង្ស័យនៅក្នុងការបាញ់ប្រហារនៅរដ្ឋវ៉ាស៊ីនតោន (សហរដ្ឋអាមេរិក) បានធ្វើអត្តឃាត

Chia sẻ
(VOVWORLD) - ជនសង្ស័យក្នុងការវាយប្រហារនោះឈ្មោះ Jarid Haddock អាយុ ២១ ឆ្នាំ។ មេប៉ូលីស Matthew Murray បាននិយាយថា វាហាក់ដូចជាការវាយប្រហារដោយអចេតនា។ 
ជនសង្ស័យនៅក្នុងការបាញ់ប្រហារនៅរដ្ឋវ៉ាស៊ីនតោន (សហរដ្ឋអាមេរិក) បានធ្វើអត្តឃាត - ảnh 1រូបភាពនេះត្រូវបានចាត់ទុកថា ជារបស់ជនសង្ស័យបាញ់ប្រហារ (ប្រភព៖ ABC News)

យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP (បារាំង) ជនសង្ស័យនៅក្នុងការបាញ់ប្រហារនៅព្រឹកព្រលឹមថ្ងៃទី ២៤ ខែមករា នៅទីក្រុង Yakima របស់សហរដ្ឋអាមេរិក ដែលបណ្តាលឲ្យមនុស្សបីនាក់ត្រូវស្លាប់ បានធ្វើអត្តឃាត។ ជនសង្ស័យក្នុងការវាយប្រហារនោះឈ្មោះ Jarid Haddock អាយុ ២១ ឆ្នាំ។ មេប៉ូលីស Matthew Murray បាននិយាយថា វាហាក់ដូចជាការវាយប្រហារដោយអចេតនា។ មិនមានការប៉ះទង្គិចគ្នាជាក់ស្តែងរវាងជនសង្ស័យ និងជនរងគ្រោះទេ។

មុននេះ នៅវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃដដែល ជនសង្ស័យបានចូលហាង Circle K នៅលើមហាវិថី Nob Hill ហើយបានបាញ់ប្រហារ ។ លុះមកដល់កន្លែងកើតហេតុ ប៉ូលីសបានប្រទះឃើញជនរងគ្រោះ ៣ នាក់ស្លាប់នៅទីនេះ ហើយរកឃើញថា មានករណីបាញ់ប្រហារលើកទី២ នៅហាងលក់ទំនិញតាមដងផ្លូវមួយទៀត។ លុះដល់ចំណុចកើតហេតុទី ២ ជនសង្ស័យបានបាញ់ប្លន់យករថយន្តមួយគ្រឿងទៀត ។ នេះជាឧប្បត្តិហេតុថ្មីបំផុតនៃអំពើហិង្សាដោយកាំភ្លើងដែលធ្វើឱ្យកក្រើកសហរដ្ឋអាមេរិក។ ឧបទ្ទវហេតុនេះកើតឡើង បន្ទាប់ពីការបាញ់ប្រហារទ្រង់ទ្រាយធំចំនួនពីរនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាដែលបានបណ្តាលឱ្យមនុស្ស ១៨ នាក់បានស្លាប់ ខណៈដែលសហរដ្ឋអាមេរិកបន្តទប់ទល់នឹងការកើនឡើង នៃអំពើហិង្សាដោយកាំភ្លើង។

កាលពីថ្ងៃទី២៤ ខែមករា ប្រធានាធិបតីអាមេរិកលោក Joe Biden បានអំពាវនាវឲ្យសភាអាមេរិក ចាត់វិធានការឱ្យបានឆាប់រហ័ស ដើម្បីហាមឃាត់អាវុធវាយប្រហារ។

ការហាមប្រាមលើកាំភ្លើងវាយប្រហារបានផុតកំណត់នៅឆ្នាំ ២០០៤ ហើយសភាបានបរាជ័យម្តងហើយម្តងទៀតក្នុងការបន្តច្បាប់នេះ បើទោះបីជាប្រទេសនេះបានឃើញការបាញ់ប្រហារស្លាប់ជាច្រើនលើកច្រើនសារក៏ដោយ៕

ប្រតិកម្មទៅវិញ