សាស្ត្រាចារ្យបណ្ឌិតលោក Nguyen Thanh Liem និងបណ្ឌិតលោកស្រី Nguyen Thi Hiep |
សាស្ត្រាចារ្យ បណ្ឌិត គ្រូពេទ្យប្រជាជនលោក Nguyen Thanh Liem អតីត នាយកមន្ទីរពេទ្យកុមារមជ្ឈឹម ត្រូវបានគេចាត់ទុកជាអ្នកមាន “បាទដៃមាស” នៃវិស័យ វះកាត់អង់ដូស្កុបនៅវៀត ណាម។ ជាអ្នកដំបូងដែលបានដំណើរការវះកាត់ អង់ដូស្កុបសម្រាប់កុមារនៅវៀតណាមកាលពីឆ្នាំ១៩៩៧ លោកសាស្ត្រាចារ្យ Nguyen Thanh Liem បានច្នៃប្រឌិតឡើងបច្ចេកទេសថ្មីចំនួន៩ ហើយអភិវឌ្ឍនិង អនុវត្តបច្ចេកទេសទាំងនេះក្នុងការវះកាត់អង់ដូស្កុបសម្រាប់កុមារប្រកបដោយ ជោគជ័យ។ រហូតមកដល់ពេលនេះ លោកបានដំណើរការវះកាត់អង់ដូស្កុប ប្រមាណ៥០០លើកហើយ។
នាឆ្នាំ២០០៤ លោក Le Thanh Liem និងមិត្តរួមការងារបានចាប់ផ្ដើមសិក្សា ស្រាវជ្រាវវិស័យថ្មីទាំងស្រុងមួយនៅវៀតណាមនោះគឺ ការប្ដូរកោសិកាដើម ហើយលោកជាអ្នកដំបូងដែលដំណើរការប្ដូរកោសិកាដើមដើម្បីព្យាបាលជំងឺពិការខួបក្បាលនិងជំងឺអូទីហ្សឹមនៅវៀតណាម។
ចំណែកឯលោកស្រីបណ្ឌិត Nguyen Thi Hiep ជាគ្រូបង្រៀននៅមហាវិទ្យា ល័យអន្តរជាតិ - សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ។ លោកស្រីបណ្ឌិតមាន សំណង់ស្រាវជ្រាវជាច្រើនក្នុងវិស័យបច្ចេកទេសជីវមាត្រ ហើយទើបនឹងបាន សម្រេចសំណង់ស្រាវជ្រាវលើ “ការរចនាកាវបិទមួយប្រភេទដែលមានលទ្ធភាព រាំងស្កាត់ការបង្ហូរឈាម ប្រឆាំងនឹងបាក់តេរី ហើយជួយអោយមុខរបួសសះ ស្បើយឆាប់រហ័ស”។ នាឆ្នាំ២០១៨ លោកស្រីទទួលបានពានរង្វាន់ អ្នកវិទ្យា សាស្ត្រវ័យក្មេងមានទេពកោសល្យរបស់ពិភពលោក ដែលត្រូវបានរៀបចំឡើង ដោយមូលនិធិ L’Oreal និងអង្គការ UNESCO៕