ជនវៀតណាមប្រចាំនៅឥណ្ឌានិងនេប៉ាល់ឆ្ពោះមកកោះសមុទ្រនៃស្រុកកំណើត |
នាថ្ងៃទី ២៦ មិថុនា នៅឥណ្ឌា ស្ថានទូតវៀតណាមបានរៀបចំពិពីបំផុសចលនាឆ្ពោះមកកោះសមុទ្រនៃស្រុកកំណើត។ អញ្ជើញចួលរួមពិធីនេះមានវត្តមានរបស់ឯអគ្គរដ្ឋទូតវៀតណាមទទួលបន្ទុកនៅឥណ្ឌា នេប៉ាល់និងប៊ូតង់លោក Ton Sinh Thanh បណ្ដាកម្មាភិបាល បក្ខជននៃស្ថានទូត និងស្ថាប័នអមស្ថានទូត។ នេះគឺជាសកម្មភាពជាក់ស្ដែងដើម្បីសម្ដែងទឹកចិត្តនិងសំដៅពង្រីកកម្លាំងស្មារតីសាមគ្គីភាពរបស់បណ្ដាកម្មាភិបាលបក្ខជននៃស្ថានទូត និងស្ថាប័នអមស្ថានទូត អ្នកមុខអ្នកការ អាណិកជនវៀតណាមប្រចាំនៅឥណ្ឌានិងនេប៉ាល់ចំពោះសមុទ្រកោះនៃស្រុកកំណើត។ នៅក្នុងពិធីបំផុសនេះ បណ្ដាតំណាងចូលរួមបានរួមវិភាគទានប្រាក់ខែយ៉ាងហោចណាស់មួយថ្ងៃធ្វើការដើម្បីជួយឧបត្ថម្ភចំពោះបណ្ដាកម្លាំងកំពុងបំពេញភារកិច្ចរក្សាអធិបតេយ្យភាពនៃប្រទេសជាតិនៅសមុទ្រ។ កម្មវិធីឆ្ពោះមក កោះសមុទ្រនៃស្រុកកំណើតនៅឥណ្ឌានិងនេប៉ាល់បានអូសបន្លាយរហូតដល់ដើមខែកញ្ញា ឆ្នាំ ២០១៧៕