|
មីទ្ទីងសម្ដែងការគាំទ្រចំពោះបក្សរដ្ឋនិងរដ្ឋាភិបាលវៀតណាមក្នុងការតស៊ូការពារអធិបតេយ្យភាព
ដែនដីពិសិដ្ឋិនៃមាតិប្រទេសនៅអេហ្ស៊ីប (vietnamplus.vn) |
Vovworld-នាថ្ងៃទី២៤ឧសភា ស្ថានទូត ស្ថាប័នដំណាងរបស់វៀតណាមនៅ
អេហ្ស៊ីប សហគមន៍ជនវៀតណាមនៅអេហ្ស៊ីបបានរៀបចំមីទ្ទីងសម្ដែងការគាំទ្រចំពោះបក្សរដ្ឋនិងរដ្ឋាភិបាលវៀតណាមក្នុងការតស៊ូការពារអធិបតេយ្យភាពដែនដីពិសិដ្ឋិនៃមាតិប្រទេស បរិហារទោសចំពោះអំពើររបស់ចិនដាក់ស្ថានីយ៍
ខួងដោយខុសច្បាប់នៅដំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម។ ថ្លែងមតិនៅ
ពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីបលោក Dao Thanh Trung បាន
សង្កត់ធ្ងន់ថា៖
“សកម្មភាពរបស់ចិនបានធ្វើឲ្យស្ថានភាពសន្តិភាពសន្តិសុខស្ថិរភាពនិងសេរីភាពនាវាចរណ៍អាកាសចរណ៍ត្រូវគំរាមកំហែងដ៏ធ្ងន់ធ្ងរ។ នាយករដ្ឋមន្ត្រី
Nguyen Tan Dung បានលើកច្បាស់នូវទស្សនៈរបស់វៀតណាម អះអាងការដែល
វៀតណាមត្រៀមជាស្រេចអនុវត្តគ្រប់វិធានការដើម្បីដោះស្រាយបញ្ហាស្របតាម
ច្បាប់អន្តរជាតិ សមស្របនឹងអនុសញ្ញាអង្គការសហប្រជាជាតិ្សដីពីច្បាប់សមុទ្រ
និងសមស្របនឹងកិច្ចព្រមព្រៀងរវាងអាស៊ាននិងចិន។ អធិបតេយ្យភាពគឺពិសិដ្ឋិ
និងយើងមិនផ្លាស់ប្តូរអធិបតេយ្យភាពទៅជាចំណងមិត្តភាពស្រមើស្រមៃនិង
ចំណុះទៅលើវាទេ។”
នាថ្ងៃដ៏ដែល សិស្សានុស្សិសនិស្សិតជនវៀតណាមនៅស្វីសនិងមនុស្សជាច្រើនបានធ្វើដង្ហែក្បួនតាមបណ្ដោយខ្សែផ្លូវសំខាន់នៅទីក្រុង Zurich (ប្រមូលផ្ដុំនៅចំពោះមុខអគ្គស្ថានកុងស៊ុលចិនប្រចាំនៅស្វីស) ដើម្បីប្រឆាំងជំទាស់ការដែលចិនដាក់ស្ថានីយ៍ខួងដោយខុសច្បាប់ Haiyang Shiyou 981 ក្នុងដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមផងដែរ៕