ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹម លោកស្រី Truong Thi Mai (កណ្ដាល) (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
នាព្រឹកថ្ងៃទី ១៤ ខែសីហា នៅទីក្រុងហាណូយ គណកម្មការមជ្ឈឹមទទួលបន្ទុកការងារបូកសរុបសេចក្ដីសម្រេចិត្តលេខ ២៤-NQ / TW និងសារាចរលេខ ៤៥-CT / TW ស្ដីពីការអនុវត្តសេចក្ដីសម្រេចចិត្តស្ដីពីការងារជនជាតុ បានរៀបចំសន្និសីទស្ដីពីការយកមតិចំពោះសេចក្ដីព្រៀឯកសាបូកសរុប ១៥ ឆ្នាំ នៃការអនុវត្តន៍ការងារជនជាតិ។
អញ្ជើញថ្លែងនៅទីនេះ ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹម លោកស្រី Truong Thi Mai បានស្នើឲ្យក្រសួង ស្ថាប័ននានា បន្តយកចិត្តទុកដាក់លើបញ្ហាសមភាពយេនឌ័រ សម្រាប់ស្ត្រីជនជាតិភាគតិច លើកកំពស់ប្រសិទ្ធភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋអំពីការងាជនជាតិ ធ្វើវិសោធនកម្ម បំពេញបន្ថែម និងសុក្រិតប្រព័ន្ធគោលនយោបាយអំពីការងារជនជាតិ តាមទិសរួមបញ្ជូលគ្នាទៅក្នុងខ្លឹមសារនៃកម្មវិធីគោលដៅជាតិស្ដីពីការកាត់បន្ថយភាពក្រីក្រដោយចីរភាព។
សូមបញ្ជាក់ដែរថា ក្រោយរយៈពេល ១៥ ឆ្នាំនៃការអនុវត្តសេចក្ដីសម្រេចចិត្តលេខ ២៤ ស្ដីពីការងារជនជាតិនោះ ស្ថានភាពនៅតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំទទួលបានសមិទ្ធិផលសំខាន់ៗ និងទូលំទូលាយលើគ្រប់វិស័យដូចជាសេដ្ឋកិច្ច វប្បធម៌ សង្គម ការពារជាតិ កសាងបក្ស និង និងប្រព័ន្ធនយោបាយ។ហេដ្ឋារចនាសម្ព័ន្ធត្រូវបានវិនិយោគសាងសង់។ ហេតុដូច្នេះហើយ មុខមាត់នៃតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំត្រូវបានផ្លាស់ប្ដូរជាវិជ្ជមានផងដែរ៕