(VOVworld)-រៀបចំផែនការ កម្មវិធីសកម្មភាពសម្រាប់ត្រៀមរៀបចំឲ្យមហាសន្និ
បាតតំណាងជនរួមជាតិកាតូលិកទីក្រុងហូជីមិញកសាងនិងការពារមាតុប្រទេស
លើកទី៣ រួមសហការនិងណែនាំរៀបចំចលនាប្រឡងប្រណាំង “ប្រជាជនទាំងមូល
សាមគ្គីកសាងជីវភាពរស់នៅខាងវប្បធម៌នៅទីប្រជុំជន”និងសកម្មចូលរួមអនុវត្ត
រាល់ការចលនាដោយគណៈកម្មាធិការរណសិរ្សមាតុភុមិវៀតណាមទីក្រុងហូជីមិញ
រៀបចំឡើង។នេះជាខ្លឹមសារសំខាន់ដែលបានគណៈកម្មាធិការសាមគ្គីកាតូលិកវៀត
ណាម ទីក្រុងហូជីមិញឯកភាពអនុវត្តក្នុងឆ្នាំ២០១៧ នៅក្នុងសន្និសីទបូកសរុប
សកម្មភាពឆ្នាំ២០១៦និងអនុវត្តសកម្មភាពសម្រាប់ឆ្នាំ២០១៧ ដែលបានរៀបចំឡើង
នាថ្ងៃទី១១កុម្ភៈ។ អញ្ជើញថ្លែងមតិនៅក្នុងសន្និសីទនេះ លោក Nguyen Hoang Nang
ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុងហូជីមិញបានចាត់ទុកថា ជនរួមជាតិ
កាតូលិកបានបំពេញល្អតួនាទីជាពលរដ្ឋល្អ។ក្នុងឆ្នាំ២០១៧ គណៈកម្មាធិ ការបន្តផ្សព្វ
ផ្សាយនិងចលនាឲ្យជនរួមជាតិកាតូលិកចូលរួមយ៉ាងសកម្មទៅក្នុង បណ្តាកម្មវិធីរំ
លឹកពិធីបុណ្យធំៗ ចលនាប្រឡងប្រណាំងស្នេហាជាតិ សាមគ្គីគ្នា ជំនះពុះពាររាល់
ការលំបាក ជាពិសេស អនុវត្តប្រកបដោយជោគជ័យគោលដៅ សេដ្ឋកិច្ច សង្គមកិច្ច
ឆ្នាំ២០១៧របស់ទីក្រុង។
សន្និសីទក៏បានជ្រើសតាំង បុព្វជិក Phan Khac Tu អនុប្រធានគណៈកម្មា
ធិការសាមគ្គីសាសនាកាតូលិកវៀតណាមទីក្រុងហូជីមិញកាន់ដំណែងប្រធាន
គណៈកម្មាធិការសាមគ្គីសាសនាកាតូលិកវៀតណាមទីក្រុងហូជីមិញ៕