ជនរងគ្រោះត្រូវស្លាប់ក្នុងការវាយប្រហារដ៏បង្ហូឈាមនៅអាហ្វកានីស្ថានបន្តកើនឡើង

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៨ មករា មជ្ឈដ្ឋានមន្ត្រីអាហ្វកានីស្ថានបានជូនដំណឹងថា៖ ជនរងគ្រោះដែលត្រូវស្លាប់ក្នុងការវាយប្រហារភេរវកម្មដ័បង្ហូរឈាមនៅរដ្ឋធានី Kabul  នៃប្រទេសនេះបានកើនឡើង ១០៣ នាក់ ក្នុងពេលដែល ចំនួនជនរងរបួសនាបច្ចុប្បន្ន គឺ ២៣៥ នាក់។ 
ជនរងគ្រោះត្រូវស្លាប់ក្នុងការវាយប្រហារដ៏បង្ហូឈាមនៅអាហ្វកានីស្ថានបន្តកើនឡើង - ảnh 1 ជនរងគ្រោះត្រូវស្លាប់ក្នុងការវាយប្រហារដ៏បង្ហូឈាមនៅអាហ្វកានីស្ថានបន្តកើនឡើង

(VOVworld) – នាថ្ងៃទី ២៨ មករា មជ្ឈដ្ឋានមន្ត្រីអាហ្វកានីស្ថានបានជូនដំណឹងថា៖ ជនរងគ្រោះដែលត្រូវស្លាប់ក្នុងការវាយប្រហារភេរវកម្មដ័បង្ហូរឈាមនៅរដ្ឋធានី Kabul  នៃប្រទេសនេះបានកើនឡើង ១០៣ នាក់ ក្នុងពេលដែល ចំនួនជនរងរបួសនាបច្ចុប្បន្ន គឺ ២៣៥ នាក់។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មាន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អាហ្វកានីស្ថាន លោក Wais Barmak បានឲ្យដឹងថា៖ ជនរងរបួសធ្ងន់ជាំច្រើននាក់ បានស្លាប់ធ្វើឲ្យចំនួនជនត្រូវស្លាប់ក្នុងការវាយប្រហារបន្តកើនឡើង។ បន្ទាប់ពីការវាយប្រហារភេរវកម្មពោលខាងលើសន្តិសុខត្រូវបានបង្កើននៅរដ្ឋធានី Kabul។ ក្នុងប្រកាស អាសន្នតដែលត្រូវបាននាំចេញនាថ្ងៃទី ២៨ មករា មជ្ឈដ្ឋានមន្ត្រីអាហ្វកានីស្ថានបានឲ្យ ដឹងថា៖ អង្គការដ្ឋឥស្លាមស្វ័យប្រកាស (IS) កំពុងរៀបចំផែនការវាយប្រហារទៅលើ ទីផ្សារទំនើបនិងហាងទំនិញនៅរដ្ឋធានី Kabul ដែលមានជនបរទេសប្រមូលផ្តុំច្រើន។ រដ្ឋាភិបាលអាហ្វកានីស្ថានបានប្រកាសពិធីកាន់ទុក្ខជាតិនាថ្ងៃទី ២៨ មករា បន្ទាប់ពី កើតមានឡើងការវាយប្រហារភេរវកម្មដ៏បង្ហូរឈាមនេះ៕ 

ប្រតិកម្មទៅវិញ