ជនរងគ្រោះដែលត្រូវស្លាប់ក្នុងការរញ្ជួយដីខ្លាំងបានកើនឡើង ២៥០ នាក់

Chia sẻ
(VOVWORLD) - មជ្ឈដ្ឋានមន្ត្រីម៉ិកស៊ិកបានឲ្យដឹងថា៖ ជនរងគ្រោះដែលត្រូវស្លាប់ក្នុង ការរញ្ជួយដីនាពេលថ្មីៗនេះនៅប្រទេសនេះបានកើនឡើង ២៥០ នាក់ ក្នុងនោះ ពាក់កណ្ដាលចំនួនជនរងគ្រោះនៅរដ្ឋធានី Mexico City។ 
ជនរងគ្រោះដែលត្រូវស្លាប់ក្នុងការរញ្ជួយដីខ្លាំងបានកើនឡើង ២៥០ នាក់ - ảnh 1 ជនរងគ្រោះដែលត្រូវស្លាប់ក្នុងការរញ្ជួយដីខ្លាំងបានកើនឡើង ២៥០ នាក់

(VOVworld) – មជ្ឈដ្ឋានមន្ត្រីម៉ិកស៊ិកបានឲ្យដឹងថា៖ ជនរងគ្រោះដែលត្រូវស្លាប់ក្នុង ការរញ្ជួយដីនាពេលថ្មីៗនេះនៅប្រទេសនេះបានកើនឡើង ២៥០ នាក់ ក្នុងនោះ ពាក់កណ្ដាលចំនួនជនរងគ្រោះនៅរដ្ឋធានី Mexico City។ ក្នុងសេចក្តីជូនដំណឹងលើ បណ្តាញសង្គម Twitter អ្នកប្រមុខស្ថាប័នការពារស៊ីវិលម៉ិកស៊ិក លោក Luis Felipe Puente បានឲ្យដឹងថា៖ មានមនុស្សចំនួន ១១៧ នាក់ត្រូវស្លាប់នៅរដ្ឋធានី Mexico City ៥៥ នាក់នៅរដ្ឋ Morelos ១២ នាក់នៅរដ្ឋ Mexico និង៣ នាក់ទៀតនៅរដ្ឋ Guerrero។ នេះគឺជាការរញ្ជួយដីខ្លាំងទី ២ ជាបន្តបន្ទាប់ដែលបានកើតមានឡើងនៅម៉ិកស៊ិកក្នុង រយៈពេល ១១ ថ្ងៃកន្លងទៅ៕ 

ប្រតិកម្មទៅវិញ