|
ជូនពរជនរួមជាតិខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី២០១៦ (រូបថតៈ TTXVN) |
(VOVworld)-នាថ្ងៃទី១៣មេសានៅ វត្ត អូជុំប្រឹក្សា ស្រុក Vi Thuy លេខាគណៈកម្មា
ធិការបក្សខេត្ត Hau Giang លោក Tran Cong Chanh រួមទាំងថ្នាក់ដឹកនាំ មន្ទីរស្ថាប័ន
នានា បានទៅសាកសួរសុខទុក្ខនិងជូនអំណោយចំពោះឧបស័ក ឧបាសិកានិង ជនរួមជាតិខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី២០១៦។ នៅទីនេះ លោក Tran Cong
Chanh បានលើកសរសើរជនរួមជាតិខ្មែរនៅលើភូមិភាគខេត្ត ជាង ២២ពាន់នាក់ ដែលបានរួមចំណែកជាមួយតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឲ្យកាន់ តែរីកចំរើនពី
មួយថ្ងៃទៅមួយថ្ងៃ។
ក៏ក្នុងឱកាសនេះដែរ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៤មេសា នៅខេត្ត Vinh Long ក៏បានចាត់ចែងគណៈប្រតិភូជាច្រើនទៅជូនពរចូលឆ្នាំថ្មីនិងជូនអំណោយសម្រាប់ វត្តនានាកាន់និកាយហិនយាន សមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិ សាលា អន្តេ
វាសិកដ្ឋាន និងជនរួមជាតិខ្មែរលើទូទាំងខេត្តផងដែរ៕