|
ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai ទៅត្រួតពិនិត្យផលវិបាកនៃព្យុះ Wutip (VOV) |
Vovworld-តាមការស្ថិតិដំបូងថា បានមានមនុស្សចំនួន៣នាក់ត្រូវស្លាប់និង
៣១នាក់រងរបួសដោយព្យុះ Wutip (ព្យុះលេខ១០)។ ព្យុះ Wutip បានធ្វើឲ្យផ្ទះរាប់
ពាន់ខ្នងនៅខេត្ត Quang Binh និង Quang Tri ត្រូវបាក់ដំបូល ខ្សែផ្លូវគោកផ្លូវដែកពីភាគខាងជើងទៅភាគខាងត្បូងត្រូវស្រុតបាក់ដីនៅកន្លែងជាច្រើនជាដើម។
ព្យុះ Wutip បានបណ្ដាលឧបទ្ទេហេតុលើខ្សែអគ្គិសនី 500kv ពីភាគខាងជើងទៅ
ភាគខាងត្បូងកំណាត់ពីខេត្ត Ha Tinh ដល់ Da Nang ត្រូវផ្ដាច់ជាមួយប្រព័ន្ធអគ្គិសនី
ជាតិ។ រហូតដល់ម៉ោង២៣ថ្ងៃទី៣០កញ្ញា សម្ព័ន្ធក្រុមហ៊ុនអគ្គិសនីវៀតណាមបាន
ស្ដារឡើងវិញប្រព័ន្ធអគ្គិសនីជាតិ។
ព្យុះ Wutip បានធ្វើឲ្យដួល Angten របស់វិទ្យុផ្សាយសម្លេង Dong Hoi ចំណុះមជ្ឈមណ្ឌលបច្ចេកទេសផ្សាយសម្លេងនៃវិទ្យុសម្លេងវៀតណាមនៅទីក្រុង Dong
Hoi ធ្វើឲ្យកម្មាភិបាល២នាក់របស់វិទ្យុត្រូវស្លាប់និងកម្មករមួយនាក់រងរបួសធ្ងន់។
នាយប់ថ្ងៃទី៣០កញ្ញា នៅទីក្រុង Dong Hoi ខេត្ត Quang Binh ឧបនាយករដ្ឋមន្ត្រី
វៀតណាមលោក Hoang Trung Hai បានធ្វើអធិបតីកិច្ចប្រជុំគណៈកម្មាធិការបញ្ជា
បង្កាទប់ទល់នឹងព្យុះទឹកជំនន់មជ្ឈឹមក្រសួងផ្នែកនិងខេត្ត Quang Binh បញ្ជាណែនាំជំនះពុះពារលើផលវិបាកនៃព្យុះលេខ១០។ រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍
ជនបទលោក Cao Duc Phat ប្រធានគណៈកម្មាធិការបញ្ជាបង្កាទប់ទល់នឹងព្យុះទឹកជំនន់មជ្ឈឹមបានសង្កត់ធ្ងន់ថា៖
“ខ្ញុំបានសង្កេតឃើញថាព្យុះលើកនេះខ្លាំងជាងព្យុះ Sanxen។ ការខូចខាតអាចធ្ងន់ធ្ងរណាស់ប៉ុន្តែយើងមិនទាន់ក្ដាប់បាននៅឡើយ។ ដោយហេតុនេះរដ្ឋអំណាច
មូលដ្ឋានត្រូវចុះទៅត្រួតពិនិត្យដើម្បីក្ដាប់បានការខូចខាតនិងមានវិធានការជួយ
សង្គ្រោះបន្ទាន់។ តាមការព្យាករណ៍ថានឹងបន្តមានភ្លៀងធ្លាក់ខ្លាំង ដូច្នេះបណ្ដាដំបន់
ត្រូវប្រុងប្រយ័ត្ន ណែនាំប្រជាជននៅដំបន់គ្រោះថ្នាក់ត្រូវបន្តជម្លាសចេញដើម្បី
ធានាសុវត្ថិភាពអំពីអាយុជីវិត។”
ថ្លែងមតិបញ្ជានៅកិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បានស្នើរឲ្យបណ្ដាដំបន់ត្រូវបន្តតាមដានទប់ទល់នឹងភ្លៀងធ្លាក់ទឹកជំនន់ក្រោយនឹងព្យុះ។
“ការងារដំបូងបង្អស់ដែលបណ្ដាដំបន់ត្រូវធ្វើគឺធានាគមនាគមន៍។ មន្ទីគមនាគមន៍បណ្ដាខេត្តគប្បីម្ចាស់ការអនុវត្តការងារចាំបាច់។ ទី២គឺព័ត៌មាននិង
ផ្សព្វផ្សាយ។ ទី៣គឺអគ្គិសនី។”
ខេត្ត Nghe An បានបញ្ជូនក្រុមការងារចំនួន៤ចុះត្រួតពិនិត្យនិងបញ្ជាការងារទប់ទល់នឹងព្យុះនៅដំបន់។ លោក Dinh Viet Hong អនុប្រធានគណៈកម្មាធិការ
ប្រជាជនខេត្ត Nghe An បានឲ្យដឹងថា៖
“ចំពោះដំបន់ព្រៃភ្នំនោះព្រមានឲ្យប្រជាជនប្រុងប្រយ័ត្នទឹកជំនន់និងស្រុតដី។ ចំពោះសំណង់ធារាសាស្ត្រសំខាន់នោះ គណៈកម្មាការបញ្ជាបង្កាប្រឆាំងព្យុះទឹកជំនន់បណ្ដាបឹងដំបន់តាមដានម្ចាស់ការដំណើរការធានាវិទ្យាសាស្ត្រ។ បណ្ដា
ដំបន់ត្រូវចាត់មនុស្សតាមដានដើម្បីម្ចាស់ការទប់ទល់ក្នុងពេលមានឧបទ្ទេហេតុកើត
មានឡើង៕”