|
ទិដ្ឋភាពនៃជំនួបសន្ទនាសន្ទនាអាស៊ាន-នូវែលហ្សេឡង់លើកទី២៤ |
(VOVworld)-ជំនួបសន្ទនាអាស៊ាន-នូវែលហ្សេឡង់លើកទី២៤ទើបនឹងបានបើកជា
ផ្លូវការនៅទីក្រុង Christchurch ប្រទេសនូវែលហេ្សឡង់ ក្នុងអំឡុងថ្ងៃទី២១និងទី២២
មិនា។ ក្នុងការផ្លាស់ប្តូរមតិស្តីពីកិច្ចសហប្រតិបត្តិការរួមរវាងភាគីទាំងពីរនោះ ប្រ
ទេសអាស៊ាននានានិងនូវែលហេ្សឡង់សុទ្ធតែសង្កត់ធ្ងន់ទៅលើតម្រូវការសហប្រតិ
បត្តិការ ជម្រុញការកសាងទំនុកទុកចិត្ត រក្សាបណ្តាជំនួបសន្ទនា រួមទាំងធានាសន្តិ
ភាពសន្តិសុខនិងស្ថិរភាពក្នុងតំបន់។ នូវែលហេ្សឡង់បានសន្យានឹងចូលរួមយ៉ាង
សកម្មក្នុងបណ្តាយន្តការសហប្រតិបត្តិការនយោបាយ សន្តិសុខដឹកនាំដោយ
អាស៊ាន។ នូវវែលហេ្សឡង់បានបន្តអះអាងការយកចិត្តទុកដាក់ចំពោះទំនាក់ទំនង
ជាមួយអាស៊ាននិងគាំទ្រតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ានក្នុងរចនាសម្ព័ន្ធតំបន់។
ស្តីពីបញ្ហាអន្តរជាតិ ភាគីនានាបានសម្តែងការព្រួយបារម្ភចំពោះបម្រែបម្រួលនាពេល
ថ្មីៗនេះនៅឧបទ្វីបកូរ៉េនិងស្ថានភាពនៅសមុទ្រខាងកើត ដោយបានសង្កត់ធ្ងន់នូវ
សារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនាវាចរណ៍និង
អាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជម្លោះដោយសន្តិវិធីឈរលើមូល
ដ្ឋាននៃច្បាប់អន្តរជាតិ។ ស្តីពីបញ្ហាសេដ្ឋកិច្ច ភាគីទាំងពីរបានឯកភាព បន្តប្រតិបត្តិ
ដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលហេ្ស
ឡង់ (AANZFTA បានចុះហត្ថលេខានាឆ្នាំ២០០៩) ឈរលើមូលដ្ឋាននៃយុទ្ធសាស្ត្រ
សម្បូររុងរឿង។ ភាគីទាំងពីរបានគាំទ្រដំណើរការចងសម្ព័ន្ធសេដ្ឋកិច្ចតំបន់ ជាមួយ
នឹងអាទិភាពចំពោះមុខគឺសម្រចយ៉ាងឆាប់ៗការចរចារអំពីកិច្ចព្រមព្រៀងដៃគូសេដ្ឋ
កិច្ចគ្រប់ជ្រុងជ្រោយ (RCEP)។ លើវិស័យវប្បធម៌-សង្គម ភាគីទាំងពីរបន្តយកកិច្ច
សហប្រតិបត្តិការលើវិស័យអប់រំជាគោល បង្កើនការជួបប្រាស្រ័យប្រជាជនឈរលើ
មូលដ្ឋានយុទ្ធសាស្ត្រមនុស្ស។
តាងនាមបណ្តាប្រទេសអាស៊ាន ថ្លែងមតិអំពីកិច្ចសហប្រតិបត្តិការការពារជាតិ
និងសន្តិសុខ អាស៊ាន-នូវែលហេ្សឡង់ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម ប្រធាន
SOM ASEAN វៀតណាម លោក Nguyen Quoc Dung បានសង្កត់ធ្ងន់ថា នាពេលខាង
មុខ ភាគីទាំងពីរ គប្បីបង្កើនកិច្ចសហប្រតិបត្តិការ សំដៅពង្រីកតួនាទីនិងបង្កើន
ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការសន្តិសុខតំបន់ដឹកនាំដោយអាស៊ាននោះ
ជាពិសេស បង្កើនកិច្ចសហប្រតិបត្តិការអំពីការកសាងសមត្ថភាពទប់ទល់ជាមួយ
រាល់បញ្ហាប្រឈមសន្តិសុខ ក្នុងនោះមានទាំងវិធានការការទូតនានាផងដែរ៕