|
ជំនួបសន្ទនា APEC ជាមួយអាជីវករ៖បង្កើតកម្លាំងចលនាថ្មីជំរុញកំណើននិងតភ្ជាប់ក្នុង APEC |
(VOV)_នាយប់ថ្ងៃទី៨ធ្នូ ជំនួបសន្ទនា APEC ជាមួយអាជីវករ ដោយប្រធាន
បទ៖ “បង្កើតកម្លាំងចលនានិងតភ្ជាប់ “ បានប្រារព្វឡើងនៅទីក្រុងហាណូយ។ ប្រ
ធាន SOM APEC 2017 លោក Bui Thanh Son បានអញ្ជើញជាអធិបតី បណ្ដាវាគ្មិន
រួមមាន៖ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung
នាយកប្រតិបត្តិការ គណៈលេខាធិការ APEC អន្តរជាតិលោក Alan Bollard នាយក
គណៈលេខាធិការអន្តរជាតិនៃក្រុមប្រឹក្សាពិគ្រោះយោបល់ សហគ្រាស APEC ( ABAC )
Antonio Basilio ដំណាងថ្នាក់ដឹកនាំសភាពាណិជ្ជកម្មនិងឧស្សាហកម្ម (VCCI) ។ ជំនួប
សន្ទនានេះបានទាក់ទាញដំណាងជាង៣០០រូប ពីបណ្ដាអង្គការអន្តរជាតិ និងតំបន់
ខឿនសេដ្ឋកិច្ចជាសមាជិក APEC។
ថ្លែងមតិនៅទីនេះ ប្រធានSOM APEC 2017 លោក Bui Thanh Son បានលើក
ច្បាស់នូវគោលបំណងរបស់វៀតណាមគឺរួមចំណែកជំរុញអោយ APEC ក្លាយទៅជាវេទិ
កាមួយដើម្បីប្រជាជន និងដើម្បីអាជីវករ ដោយមានសកម្មភាពជាច្រើន។ ប្រធាន
គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chungបានសង្កត់ធ្ងន់ថា៖
“ ក្នុងលក្ខណះខឿនសេដ្ឋកិច្ចសកល និងតំបន់មានការលំបាកជាច្រើន ដូច
នាសព្វថ្ងៃ កិច្ចសហប្រតិបត្តិការរវាងរដ្ឋអំណាចមជ្ឈឹម មូលដ្ឋាន និងសហគ្រាស ជា
កក្តាសំខាន់ដើម្បីធានាប្រសិទ្ធិភាព ក្នុងការកំណត់គោលនយោបាយ ដើម្បីផលប្រ
យោជន៍របស់ប្រជាជននិងសហគ្រាស។ យើងខ្ញុំមានគោលបំណងថា៖ជំនួបសន្ទនា
លើកនេះនឹងនាំចេញគំនិតថ្មី មានផលប្រយោជន៍ច្រើន និងការសន្យាធានាប
រិស្ថានអាជីវកម្ម វិនិយោគកាន់តែបើកទូលាយ ងាយស្រួល និងតម្លាភាព៕”