ជំនួបសំណេះសំណាល៖ហាណូយ-ទីក្រុងដើម្បីសន្តិភាព ១៥ឆ្នាំធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍

Chia sẻ
(VOV)_ ជំនួបសំណេះសំណាល៖ហាណូយ-ទីក្រុងដើម្បីសន្តិភាព ១៥​ឆ្នាំធ្វើ​សមាហរណ​កម្មនិងអភិវឌ្ឍន៍ ត្រូវបានប្រារព្វឡើង នាព្រឹកថ្ងៃទី២៤​កក្កដា​ ​ដើម្បី​រំលឹកឡើងវិញនូវបណ្ដាសមិទ្ធិផលដែលទទួលបានក្រោយរយៈ​ពេល​១៥ឆ្នាំ ​

          (VOV)_ ជំនួបសំណេះសំណាល៖ហាណូយ-ទីក្រុងដើម្បីសន្តិភាព ១៥​ឆ្នាំធ្វើ​
សមាហរណ​កម្មនិងអភិវឌ្ឍន៍ ត្រូវបានប្រារព្វឡើង នាព្រឹកថ្ងៃទី២៤​កក្កដា​ ​ដើម្បី​រំលឹកឡើងវិញនូវបណ្ដាសមិទ្ធិផលដែលទទួលបានក្រោយរយៈ​ពេល​១៥ឆ្នាំ ​រដ្ឋធានី ហាណូយត្រូវបាន UNESCO ប្រគល់គិត្តនាម៖ទីក្រុង​ដើម្បី​សន្តិភាព។ ទន្ទឹមនឹងនោះ ​ផ្សព្វផ្សាយវប្បធម៌ មនុស្សហាណូយ​ បង្រីកមោទនភាពរបស់ប្រជាជនរដ្ឋធានីអំពីទី
ក្រុងសន្តិភាពនេះ។

ជំនួបសំណេះសំណាល៖ហាណូយ-ទីក្រុងដើម្បីសន្តិភាព ១៥ឆ្នាំធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍ - ảnh 1
ហាណូយ-ទីក្រុងដើម្បីសន្តិភាព

          នៅទីនេះ បណ្ដាដំណាងបានអះអាងថា៖១៥ឆ្នាំកន្លងទៅ ​ហាណូយនៅ​ជារដ្ឋ ធានីតែមួយគត់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក ទទួលបានរង្វាន់៖​ ទីក្រុង​ដើម្បី​សន្តិភាព។ នេះគឺជាមោទនភាពផង និងជាការសាកល្បងធំ​ផង​ ដើម្បីហាណូយខំប្រឹងប្រែងថែ
រក្សារ។ បណ្ឌិត Nguyen Viet Chuc ប្រធានវិទ្យា​ស្ថាន​ស្រាវជ្រាវវប្បធម៌ថាំងឡង់ បាន
អះអាងថា៖

          “ ការដែលទីក្រុងហាណូយត្រូវបាន UNESCO ទទួលស្គាល់ជាទីក្រុងដើម្បី​សន្តិភាព នេះគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានឡើយ។ ទ្រព្យសម្បាត្តិដ៏ថ្លៃ
ថ្នូរ នេះត្រូវបានពង្រឹងនិងពង្រីកយ៉ាងខ្លាំងក្លាថែមទៀត ក្នុងបុព្វហេតុការពារនិង​កសាងប្រទេសជាតិនាសព្វថ្ងៃ។ ”

          នៅទីនេះ បណ្ដាដំណាងក៏បានលើកសំណើរដែរថា៖ ​នាពេលខាង​មុខនេះ  ហាណូយត្រូវលើកកំពស់គុណភាពផលិតផលសេវាកម្មអោយ​សក្តិសម្យជាមណ្ឌល ទេសចរណ៍គួរអោយទាក់ទាញទឹកចិត្ត សុវត្ថិភាព​ និងស្និទ្ធិស្នាល​៕ 

ប្រតិកម្មទៅវិញ