ជំនួបសំណេះសំណាលរវាងបណ្ដានិស្សិតកម្ពុជាដែលកំពុងសិក្សានៅវៀតណាម

Chia sẻ
(VOV)_ក្នុងក្របខ័ន្ឌនៃបណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៣៥នៃទិវារំដោះកម្ពុជា រួបផុតពីរបបប្រល័យពូជសាសន៍ (ថ្ងៃទី ៧ មករា) នាថ្ងៃទី ១៥ ធ្នូ នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅកម្មវិធី៖  ជំនួបប្រាស្រ័យ​រវាងបណ្ដានិស្សិតកម្ពុជាដែលកំពុងសិក្សានៅវៀតណាមឆ្នាំ ២០១៣។
ជំនួបសំណេះសំណាលរវាងបណ្ដានិស្សិតកម្ពុជាដែលកំពុងសិក្សានៅវៀតណាម  - ảnh 1
ជំនួបសំណេះសំណាលរវាងបណ្ដានិស្សិតកម្ពុជាដែលកំពុងសិក្សានៅវៀតណាម (TTXVN)

(VOV)_ក្នុងក្របខ័ន្ឌនៃបណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៣៥នៃទិវា
រំដោះកម្ពុជា រួបផុតពីរបបប្រល័យពូជសាសន៍ (ថ្ងៃទី ៧ មករា) នាថ្ងៃទី ១៥ ធ្នូ 
នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅកម្មវិធី៖  ជំនួបប្រាស្រ័យ​រវាងបណ្ដានិស្សិត កម្ពុជាដែលកំពុងសិក្សានៅវៀតណាមឆ្នាំ ២០១៣។ ថ្លែងមតិនៅទីនេះ  ឯកអគ្គរាជ ទូតកម្ពុជាប្រចាំនៅវៀតណាម លោក ហ៊ុលផានី បានអោយដឹងថា៖​ថ្ងៃទី ៧មករា  ឆ្នាំ ១៩៧៩ មានអត្ថន័យប្រវត្តិសាស្ត្រ​ដ៏​ធំធេង​ចំពោះប្រជាជនកម្ពុជា ជាទិវាដែល ប្រទេសជាតិ និងប្រជាជនកម្ពុជា​បានរស់ឡើងវិញ ឈានចូលក្នុងទំព័រថ្មីប្រកប
ដោយ សន្តិភាព និងសុភមង្គល។ ឯកអគ្គរាជទូតក៏បានអះអាងថា៖ ក្នុងការជោគ
ជ័យនោះមានការ​រួមវិភាគទានជាច្រើនរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម។ វាយ តំលៃខ្ពស់អំពីលទ្ធផលបណ្ដុះបណ្ដាលនិស្សិតកម្ពុជារបស់វៀតណាម ឯកអគ្គរាជ
ទូត​ ហ៊ុលផានី បានអោយដឹងថា៖​ក្រោយពីពេលបញ្ចប់ការសិក្សារ បណ្ដា​និស្សិត នេះនឹងត្រឡប់មកប្រទេសវិញ រួមចំណែកយ៉ាងសកម្មចំពោះបុព្វហេតុកសាង​​
មាតុប្រទេស៕

ប្រតិកម្មទៅវិញ