ជំនួបសំណេះសំណាលមិត្តភាពជាមួយសកម្មជនដើម្បីសន្តិភាពឆ្វេងនិយមអាមេរិក

Chia sẻ
(VOVworld) - ជំនួបសំណេះសំណាលមិត្តភាពនឹងជា
ឱកាសដើម្បីបណ្ដាតំណាងចែករំលែកអនុស្សាវរីយ៍
មនោសាញ្ចេតនាអំពីទឹកដី មនុស្សវៀតណាម
(VOVworld) - សំដៅរំលឹកគុណរបស់មិត្តភក្ដិអាមេរិកដែលបានតស៊ូដើម្បីសន្តិភាព
និង គាំទ្រវៀតណាមក្នុងការតស៊ូប្រឆាំងអាមេរិកសង្គ្រោះជាតិ នាថ្ងៃទី២១ មេសា
នៅរដ្ឋធានីហាណូយរបស់វៀតណាម បានប្រព្រឹត្តទៅជំនួបសំណេះសំណាលមិត្ត
ភាពដើម្បីសន្តិ ភាព ឆ្វេងនិយមអាមេរិក ដោយសម្ព័ន្ធអង្គការមិត្តភាពវៀតណាម
រៀបចំឡើង។ជំនួប នេះមានការចូលរួមរបស់មិត្តភក្ដិឆ្វេងនិយមអាមេរិកចំនួន១៦
នាក់ ដឹកនាំដោយ លោក John McAuliff នាយកប្រតិបត្តិនៃមូលនិធិសម្រុះសម្រួល
និងអភិវឌ្ឍន៍ អាមេរិកនិងតំណាងនៃស្ថាប័នទាក់ទិននានារបស់វៀតណាម។ថ្លែង
មតិនៅទីនេះ លោក Bui The Giang អនុប្រធានសមាគមវៀតណាម-អាមេរិកបាន
សង្កត់ធ្ងន់ថា ជំនួប សំណេះសំណាលមិត្តភាពនឹងជាឱកាសដើម្បីបណ្ដាតំណាង
ចែករំលែកអនុស្សាវរីយ៍ មនោសាញ្ចេតនាអំពីទឹកដី មនុស្សវៀតណាម ព្រមទាំង
សំដែងគោលបំណង ថា ក្រោយពីដំណើរទស្សនកិច្ចលើកនេះ មិត្តភក្ដិឆ្វេងនិយម
អាមេរិកបន្តគាំទ្រវៀតណាមក្នុងការដោះស្រាយផលវិបាកដោយសង្គ្រាមផងដែរ។
ជំនួបសំណេះសំណាលមិត្តភាពជាមួយសកម្មជនដើម្បីសន្តិភាពឆ្វេងនិយមអាមេរិក - ảnh 1
ទិដ្ឋភាពនៃជំនួបសំណេះសំណាលនេះ (រូបថត៖hufo.hochiminhcity.gov.vn)

រីឯខ្លួនវិញ លោក John McAuliff បានអះអាងថា គោលដៅនៃដំណើរទស្សនកិច្ច
លើក នេះ គឺជាស្វែងយល់អំពីផលវិបាកដោយសង្គ្រាមរបស់អាមេរិកនៅវៀត
ណាម ជួបធ្វើ ការជាមួយស្ថាប័ន អង្គការនានានៅវៀតណាមដើម្បីពិភាគ្សាអំពី
លទ្ធភាពសហ ប្រតិបតិ្តការ គាំទ្ររបស់មិត្តភក្ដិអាមេរិកចំពោះវៀតណាមនា
បច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ