អញ្ជើញថ្លែងក្នុងជំនួបនេះ លោក Nguyen Trung Nhan ប្រធានគណៈកម្មាធិការ រណសិរ្សមាតុភូមិទីក្រុង Can Tho បានឲ្យដឹងថា ទីក្រុង Can Tho បានកំណត់ទំនាក់ ទំនងមិត្តភាពជាប្រពៃណី និងសាមគ្គីភាពជាមួយប្រជាជនកម្ពុជា គឺជាកត្តាកិច្ចការបរ ទេសដ៏សំខាន់ក្នុងទំនាក់ទំនងអន្តរជាតិ ដើម្បីបុព្វហេតុការពារមាតុភូមិ និងការអភិវឌ្ឍ ប្រទេសរបស់ប្រជាជាតិទាំងពីរ។ លោក Nguyen Trung Nhan មានគោលបំណងថា ស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញ នឹងបន្តជាស្ពាន សម្រាប់សកម្មភាពមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងកម្ពុជានិង ទីក្រុង Can Tho ដោយយកចិត្តទុកដាក់អស់ពីចិត្តក្នុងការដោះស្រាការលំបាករបស់ អាជីវកម្ម និងប្រជាពលរដ្ឋខ្មែរដើមកំណើតវៀតណាម បង្កលក្ខណៈងាយស្រួល សម្រាប់អាជីវកម្មវៀតណាមនៅកម្ពុជាក្នុងការអភិវឌ្ឍ វិនិយោគ ហើយប្រជាពលរដ្ឋខ្មែរ ដើមកំណើតវៀតណាមមានជីវភាពរស់នៅដោយស្ថិរភាពផងដែរ។
ក្នុងឱកាសនេះ សម្ព័ន្ធអង្គការមិត្តភាពទីក្រុង Can Tho និងព្រះតេជគុណ Ly Hung ព្រះចៅអធិការវត្តពិទូឃោសរង្សី បានប្រគល់អំណោយចំនួន ២១ ចំណែក ដោយមានតម្លៃ ១ លានដុង/ចំណែក ជូនដល់និស្សិតកម្ពុជាដែលកំពុងសិក្សា នៅសាកលវិទ្យាល័យនានាក្នុងស្រុក៕