ជំនួបសំណេះសំណាលដើមនិទាឃរដូវរវាងលេខាគណៈកម្មាធិការបក្សខេត្តចំនួន ៤ របស់វៀតណាមជាមួយលេខាគណៈកម្មាធិការបក្សតំបន់ក្វាងស៊ី (ចិន) (រូបថត៖ VOV) |
នាថ្ងៃទី ២៨ ខែកុម្ភៈ នៅទីក្រុង Bei hai ខេត្ត Guangxi ប្រទេសចិន ជំនួបសំណេះសំណាលដើមនិទាឃរដូវឆ្នាំ២០២៤ រវាងលេខាគណៈកម្មាធិការបក្សខេត្តចំនួន ៤ របស់វៀតណាមគឺ Ha Giang, Quang Ninh, Lang Son និង Cao Bang ជាមួយលេខាគណៈកម្មាធិការបក្សតំបន់ស្វយ័តជនជាតិ Zhuang ខេត្ត Guangxi ប្រទេសចិន។
នៅក្នុងជំនួបនេះ លេខាគណៈកម្មាធិការបក្សនៃតំបន់ស្វយ័ត Zhuang ខេត្ត Guangxi (ចិន) និងលេខាគណៈកម្មាធិការបក្សខេត្តទាំង ៤ របស់វៀតណាមសុទ្ធតែបានឯកភាពគ្នាចាត់ទុកថា ឆ្នាំ ២០២៣ បន្តជាឆ្នាំជោគជ័យក្នុងកិច្ចការបរទេសរវាងចិន និងវៀតណាម ក្នុងនោះ កិច្ចសហប្រតិបត្តិការរវាងខេត្តជាប់ព្រំដែនទាំង ៤ របស់វៀតណាម និងតំបន់ស្វយ័ត ជនជាតិ Zhuang ខេត្ត Guangxi អភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសគឺពាណិជ្ជកម្មឆ្លងដែន។ តម្លៃប្រាក់នាំចូល-នាំចេញសរុបរវាងខេត្ត និងតំបន់សម្រេចបានជាង ៩,៣ ពាន់លានដុល្លារអាមេរិក រួមចំណែកជាវិជ្ជមានដល់តម្លៃប្រាក់នាំចេញ នាំចូលសរុបរវាងប្រទេសទាំងពីរវៀតណាម និងចិន។ ដូច្នេះហើយ ភាគីទាំងពីរមានបំណងបន្តកសាងយន្តការតភ្ជាប់ និងផ្លាស់ប្តូរជាក់ស្ដែង ប្រកបដោយប្រសិទ្ធភាពជាងទៀត ពង្រីកបែបផែនសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី បង្កើតមូលដ្ឋានគ្រឹះផ្លាស់ប្តូរនិងផ្សព្វផ្សាយសម្រាប់អាជីវកម្មនៃភាគីទាំងពីរ។ក្នុងឱកាសនេះភាគីទាំងពីរក៏បានចុះហេត្ថលេខាលើកិច្ចសហប្រតិបត្តិការផងដែរ៕