ជនបរទេសទទួលអំណរបុណ្យតេតនៅវៀតណាមប្រកបដោយក្ដីសោមនស្សរីករាយក្រោយរយៈពេលជាង ២ ឆ្នាំនៃជំងឺរាតត្បាតកូវីដ-១៩

Chia sẻ

(VOVWORLD) - ចាប់ពីប៉ុន្មានថ្ងៃដំបូងនៃបុណ្យចូលឆ្នាំថ្មី ភ្ញៀវទេសចរជាច្រើនបានមកទស្សនាកន្លែងល្បីៗនៅទីក្រុងហាណូយ ដូចជា៖ មណ្ឌលអក្សរសាស្ត្រ Van Mieu  បឹង Hoan Kiem ប្រាសាទ Ngoc Son ជាដើម។

ក្រោយពីការរឹតត្បិតអស់រយៈពេលជាង ២ ឆ្នាំដោយសារការរីករាលដាលនៃ ជំងឺកូវីដ-១៩ ឆ្នាំនេះ នៅពេលដែលស្ថានការណ៍វិលមករកភាពប្រក្រតីវិញ វៀតណាម បានក្លាយជាជម្រើសរបស់ភ្ញៀវទេសចរអន្តរជាតិជាច្រើនដើម្បីមកទទួលបទពិសោធន៍នៃការអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំថោះ បញ្ចស័ក។ ចាប់ពីប៉ុន្មានថ្ងៃដំបូងនៃ បុណ្យចូលឆ្នាំថ្មី ភ្ញៀវទេសចរជាច្រើនបានមកទស្សនាកន្លែងល្បីៗនៅទីក្រុងហាណូយ ដូចជា៖ មណ្ឌលអក្សរសាស្ត្រ Van Mieu  បឹង Hoan Kiem ប្រាសាទ Ngoc Son ជាដើម។
គ្រួសាររបស់ អ្នកស្រី Anika ជនជាតិអាល្លឺម៉ង់ បានជ្រើសរើសមណ្ឌលអក្សរ សាស្ត្រ Van Mieu - Quoc Tu Giam ជាគោលដៅទេសចរណ៍ដំបូង នៅថ្ងៃដំបូងដែល គេមកដល់ប្រទេសវៀតណាម។ “អ្វីៗគ្រប់យ៉ាងគឺគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់។ រីករាយ អ៊ូអរ។ ទេសភាព ត្រូវបានតុបតែងយ៉ាងស្អាតឆើតឆាយនៅគ្រប់ទីកន្លែង។ មនុស្សវៀតណាមពិត ជារួសរាយរាក់ទាក់ និងបើកចំហណាស់។ អាហារក៏ជាបទពិសោធន៍គួរឲ្យចាប់ អារម្មណ៍ផងដែរ។ យើងបានទទួលទានម្ហូបហ្វើ និងនំបញ្ចុកសាច់ជ្រូកអាំង (Bun cha)។ អស្ចារ្យណាស់”។
ក្នុងពេលជាមួយគ្នានោះ លោកស្រី Loreena David និងលោក Jack មកពីទីក្រុង Los Angeles សហរដ្ឋអាមេរិក បាននិយាយថា ដំបូងឡើយ គោលបំណងរបស់ពួកគេ គឺស្វែងយល់ពីទីផ្សារភាពយន្ត ក៏ដូចជាឧស្សាហកម្មភាពយន្តរបស់ប្រទេសវៀតណាម។ យ៉ាងណាមិញ បរិយាកាសបុណ្យតេតដែលរីកសាយភាយនៅគ្រប់ទីកន្លែងបានទាក់ទាញមនុស្សទាំងពីររូបនេះ។ “នេះជាលើកដំបូងដែលយើងខ្ញុំមកវៀតណាម។ ពិតជាសប្បាយរីករាយណាស់ ដែលបានឃើញ ហើយសម្របខ្លួនចូលក្នុងបរិយាកាសដ៏រស់រវើករបស់អ្នក។ របៀប ដែលអ្នកអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី របៀបដែលក្រុមគ្រួសារជួបជុំគ្នាយ៉ាង កក់ក្ដៅ។ ការធ្វើចរាចរណ៍តាមផ្លូវគឺមមាញឹកណាស់ ខ្ញុំចូលចិត្តឃើញលំហូរមនុស្សធ្វើដំណើរទៅមកយ៉ាងដូច្នេះ”៕

ប្រតិកម្មទៅវិញ