ជំនួបពិភាក្សាស្ដីពី៦០ឆ្នាំទិវាជ័យជំនះ DIEN BIEN PHU នៅបារាំង

Chia sẻ
(VOV)_នាថ្ងៃទី ៥ មេសា នៅសារមន្ទីប្រវត្តិសាស្ត្រទីក្រុង Montreuil ជាយទីក្រុងបារីស(បារាំង) បានប្រព្រឹត្តទៅជំនួបពិភាក្សាស្ដី​អំពី៖ ​ឧត្តមសេនីយ៍​ Vo Nguyen Giap និង​​លើកទី៦០នៃទិវាជ័យជំនះ Dien Bien Phu (ថ្ងៃទី៧ឧសភា)។
ជំនួបពិភាក្សាស្ដីពី៦០ឆ្នាំទិវាជ័យជំនះ DIEN BIEN PHU នៅបារាំង - ảnh 1
ជំនួបពិភាក្សាស្ដីពី៦០ឆ្នាំទិវាជ័យជំនះ DIEN BIEN PHU នៅបារាំង(TTXVN)

(VOV)_នាថ្ងៃទី ៥ មេសា នៅសារមន្ទីប្រវត្តិសាស្ត្រទីក្រុង Montreuil ជាយទី
ក្រុងបារីស (បារាំង) បានប្រព្រឹត្តទៅជំនួបពិភាក្សាស្ដី​អំពី៖ ​ឧត្តមសេនីយ៍​ Vo
Nguyen Giap និង​​លើកទី៦០នៃទិវាជ័យជំនះ Dien Bien Phu (ថ្ងៃទី៧ឧសភា)។ធ្វើអធិបតីជំនួបលើកនេះគឺអ្នកប្រវត្តិសាស្ត្រ Alain Ruscio អតីតអ្នកយកព័ត៍មាន នៃកាសែតមនុស្សធម៌( L’Humanite) ប្រចាំ​នៅវៀតណាម ​ពីឆ្នាំ ១៩៧៨ ដល់ឆ្នាំ
១៩៨០ និង​អតីតឯកអគ្គរដ្ឋទូតបារាំង​ប្រចាំ​នៅវៀតណាម ពីឆ្នាំ ១៩៨៩ ដល់ឆ្នាំ
 ១៩៩៣ Claude Blanchemaison។ ​ អ្នកប្រវត្តិសាស្ត្រ Alain Ruscio បានបំភ្លឺសភាព
ការណ៍​ប្រវត្តិសាស្ត្រមុនយុទ្ធនាការ Dien Bien Phu តួនាទីដ៏សែនសំខាន់​របស់​នាយឧត្តមសេនីយ៍ Vo Nguyen Giap និងអត្ថន័យរបស់ជ័យជំនះ Dien Bien Phu ។ តាមលោក ថា បរាជ័យនៅ Dien Bien Phu ជាលទ្ធផល​ចុង​ក្រោយ​នៃការគិតគូ យុទ្ធសាស្ត្រខុសឆ្គង់របស់អានានិគមនិយមបារាំង ​ក្នុងពេល​​វាយ​តំលៃ​អំពីកម្លាំង ខ្លាំងរបស់ប្រទេសជាតិមួយ ប្តេជ្ញាចិត្តក្រោកឈរឡើងការពារ​ឯករាជ្យ សេរីភាពនៃ មាតុប្រទេស។  អតីតឯកអគ្គរដ្ឋទូតClaude Blanchemaison បានរំលឹកឡើងវិញនូវ អនុស្សាវរីយ៍ដ៏ជ្រាលជ្រៅ ក្នុងរយៈពេលបំពេញបេសកកម្មការទូតនៅវៀតណាម។ បណ្ដាដំណាងក៏បានស្ដីពី​ការអភិវឌ្ឍន៍របស់វៀតណាម ក្នុងរយៈ ពេលប៉ុន្មានឆ្នាំ បន្ទាប់ពីសង្គ្រាម និង​ទំនាក់ទំនងសហប្រតិបត្តិការដ៍ល្អប្រសើរវាងប្រទេសទាំងពីរ
 ក្នុងរយៈ​ពេលកន្លងទៅ៕

ប្រតិកម្មទៅវិញ