ជំនួបពិភាក្សាការងាររវាងរដ្ឋមន្រ្តីការបរទេសវៀតណាម-ជប៉ុន

Chia sẻ

(VOVWORLD) - រដ្ឋមន្រ្តីទាំងពីរបានឯកភាពលើការសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីរួមគ្នាជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងប្រទេសទាំងពីរឡើងដល់កំពស់ថ្មី ដូចដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបាននិយាយនៅក្នុងជំនួបពិភាក្សាការងារ ជាន់ខ្ពស់កាលពីថ្ងៃទី២៤ ខែវិច្ឆិកា។

ជំនួបពិភាក្សាការងាររវាងរដ្ឋមន្រ្តីការបរទេសវៀតណាម-ជប៉ុន - ảnh 1រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son (ឆ្វេង) និងសមភាគីជប៉ុន
លោក Hayashi Yoshimasa។ (រូបថត៖ VNA)
នៅថ្ងៃទី២៥ ខែវិច្ឆិកា នៅទីស្នាក់ការក្រសួងការបរទេសជប៉ុន រដ្ឋមន្រ្តីការបរ ទេសវៀតណាមលោក Bui Thanh Son បានអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តី ការបរទេសជប៉ុនលោក Hayashi Yoshimasa។
រដ្ឋមន្រ្តីទាំងពីរបានឯកភាពលើការសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីរួមគ្នាជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងប្រទេសទាំងពីរឡើងដល់កំពស់ថ្មី ដូចដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបាននិយាយនៅក្នុងជំនួបពិភាក្សាការងារ ជាន់ខ្ពស់កាលពីថ្ងៃទី២៤ ខែវិច្ឆិកា។
រដ្ឋមន្រ្តីទាំងពីរក៏បានឯកភាពថា នឹងសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធដើម្បីជំរុញ ការអនុវត្តសកម្មភាពអបអរសាទរខួបលើកទី៥០ទិវាបង្កើតទំនាក់ទំនងការទូតនាឆ្នាំ ២០២៣ ឲ្យបានសក្តិសមនឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយ។ ក្នុង បរិបទដែលស្ថានភាពពិភពលោកនិងតំបន់មានការប្រែប្រួលយ៉ាងឆាប់រហ័សនោះ រដ្ឋមន្រ្តីការបរទេសទាំងពីរ បានតាំងចិត្តបង្កើនកិច្ចសហប្រតិបត្តិការនៅតាមវេទិកា តំបន់និងអន្តរជាតិនានាដូចជាអង្គការសហប្រជាជាតិ អាស៊ាន។ រដ្ឋមន្រ្តីទាំងពីរក៏ បានផ្លាស់ប្ដូរយោបល់អំពីបញ្ហាដែលជាកង្វល់រួមដូចជា សមុទ្រខាងកើត ផងដែរ៕

ប្រតិកម្មទៅវិញ