ជំនួបពិភាក្សាកំពូលវៀតណាម-កម្ពុជា

Chia sẻ
(VOV)_​​នាថ្ងៃទី២០ខែធ្នូ នៅទីក្រុងហាណូយ បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចដ៏​មហោឡារឹកនៅវិមានប្រធានរដ្ឋ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានមានជំនួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចអគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន។
ជំនួបពិភាក្សាកំពូលវៀតណាម-កម្ពុជា - ảnh 1
ជំនួបពិភាក្សាកំពូលវៀតណាម-កម្ពុជា

          (VOV)_​​នាថ្ងៃទី២០ខែធ្នូ នៅទីក្រុងហាណូយ បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចដ៏​
មហោឡារឹកនៅវិមានប្រធានរដ្ឋ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan
Phuc បានមានជំនួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចអគ្គមហា​សេនា​
បតី​តេជោ ហ៊ុន សែន។

          នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអបអរសាទរ​ នាយករដ្ឋមន្ត្រី
 ​សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ដែលបានមកបំពេញ​ទស្សនកិច្ចនៅវៀតណាម ហើយជឿជាក់ថា៖នេះជារបត់សំខាន់ ជំរុញទំនាក់​ទំនងមិត្តភាព
 និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្តអភិវឌ្ឍន៍រឹងមាំ ​ដើម្បីផល
ប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពនឹងបន្ត
ជំរុញដំណើការផ្លាស់ប្តូរគណៈប្រតិភូ ជំនួបប្រាស្រ័យរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ ក៏
ដូចជារវាងបណ្ដាក្រសួង ស្ថាប័ន តំបន់នៃប្រទេសទាំងពីរ និងរួមគ្នាអនុវត្តបណ្ដា
កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាប្រកបដោយប្រសិទ្ធិភាព។ 

          ភាគីទាំងពីរបានឯកភាពបន្តរក្សាគោលការណ៍មិនទុកអោយកម្លាំង
អមិត្ត​ប្រើប្រាស់ដែនដីប្រទេសនេះដើម្បីបង្កអន្តរាយ ជះឥទ្ធិពលដល់សន្តិសុខ
​របស់ប្រទេសនោះ និងបង្កើនកិច្ចសហប្រតិបត្តិការប្រឆាំងជួញដូររត់ពន្ធ ឆ្លង
ដែន​ខុសច្បាប់ …លៗ

          ស្ដីអំពីបញ្ហាជនវៀតណាមនៅកម្ពុជា នាយករដ្ឋមន្ត្រី លោក Nguyen Xuan
Phucបានថ្លែងអំណរគុណចំពោះភាគីកម្ពុជា បានយកចិត្តទុកដាក់ បង្កលក្ខណះ
​ងាយស្រួលចំពោះសហគមន៍ជនវៀតណាមរស់នៅកម្ពុជាប្រកបដោយស្ថិរភាព។ 
នាយករដ្ឋមន្ត្រីមានគោលបំណងថា៖នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចហ៊ុនសែនបន្ត
យកចិត្តទុកដាក់ បញ្ជាណែនាំក្រសួង និងស្ថាប័នគ្រប់ជាន់ថ្នាក់ជំរុញដំណើការ
ដោះស្រាយបញ្ហាគតិយុត្តិ សំរាប់ជនមានដើមកំណើតវៀតណាមនៅកម្ពុជា ដើម្បី
គេនឹងនរចិត្ត ស្ថិរភាពជីវភាពរស់នៅ រួមចំណែកសកម្មចំពោះការអភិវឌ្ឍន៍របស់
កម្ពុជា និងទំនាក់ទំនងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរ៕

          

ប្រតិកម្មទៅវិញ