ជំនួបប្រាស្រ័យកម្មាភិបាលនិងមន្ត្រីសង្ឃជនជាតិខ្មែរ

Chia sẻ
(VOV)_នាព្រឹកថ្ងៃទី ៩ មករា នៅទីក្រុង Can Tho (ភាគ
ខាងត្បូងវៀតណាម) គណះកម្មាធិការទទួលបន្ទុកណាម
បូខាងលិច បានរៀបចំជំនួបប្រាស្រ័យ ជាមួយកម្មាភិបាល
 អ្នកមុខអ្នកការជនជាតិខ្មែរ ចំនួនជាង ៤០០នាក់ នៅក្នុង
តំបន់វាលទំនាប Cuu Long និងទីក្រុង ហូជីមិញ ដើម្បីវាយ​តំលៃ អំពីការងារជនជាតិ សាសនា ឆ្នាំ ២០១២ និងទឹកដៅ ភារកិច្ច ការងារឆ្នាំ ២០១៣។

           (VOV)_នាព្រឹកថ្ងៃទី ៩ មករា នៅទីក្រុង Can Tho (ភាគខាងត្បូង​វៀតណាម)  គណះកម្មាធិការទទួលបន្ទុកណាមបូខាងលិច បានរៀបចំពិធីជួបមុខ ជាមួយកម្មា
ភិបាល មន្ត្រីសង្ឃជនជាតិខ្មែរ ចំនួនជាង ៤០០នាក់ នៅក្នុងតំបន់វាលទំនាប ទន្លេ
 Cuu Long និងទីក្រុង ហូជីមិញ ដើម្បីវាយ​តំលៃ អំពីការងារជនជាតិ សាសនា ឆ្នាំ  ២០១២ និងទិកដៅ ភារកិច្ច ការងារឆ្នាំ ២០១៣។ ក្នុងឆ្នាំ ២០១២កន្លងទៅ ស្ថាន
ភាពសេដ្ឋកិច្ច  សង្គមក្នុងតំបន់ណាមបូខាងលិចនិយាយរួម និងតំបន់ជនជាតិ ខ្មែរ គឺស្ថិរភាពនិងអភិវឌ្ឍន៍។ល្បឿនអភិវឌ្ឍន៍ក្នុងតំបន់ ទទួលបានជាង  ១០%  ចំណួលជាមធ្យមតាមមនុស្សម្នាក់ទទួល​បានជាង ៣២លាន​ដុង។​ អត្រា គ្រួសារ ក្រីក្រជាជនជាតិខ្មែរ ត្រូវ កាត់បន្ថយបាន ៣ % ក្នុង១ឆ្នាំ…ជាដើម។ វាយតំលៃអំពី ការអភិវឌ្ឍន៍ របស់ជនរួមជាតិជាជនជាតិខ្មែរ នៅក្នុង​តំបន់នានា លោក Thach
Minh Man អតីត​ប្រធានគណះកម្មាធិការរណសិរ្យ មាតុភូមិវៀតណាម ខេត្ត Tra
Vinh បានអោយដឹងថា÷

“ កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម នៅបណ្ដាឃុំក្រីក្រ លំបាកពិសេស  នៅតំ
បន់ ព្រៃភ្នំនិងឆ្ងាយដាច់ស្រយាល គឺល្អណាស់។ ជាក់ស្ដែងគឺ ការអភិវឌ្ឍន៍​សេដ្ឋកិច្ច  ជីវភាពរស់នៅ របស់ប្រជាជន កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅ​មួយថ្ងៃ ជនរួមជាតិត្រូវ បានទៅរៀនជាភាសាខ្មែរ…ជាដើម។ និយាយរួម ជនរួមជាតិខ្មែរជឿជាក់ទៅ លើ
ការ ដឹកនាំរបស់បក្ស និងរដ្ឋវៀតណាម៕” ​

ជំនួបប្រាស្រ័យកម្មាភិបាលនិងមន្ត្រីសង្ឃជនជាតិខ្មែរ - ảnh 1
ជំនួបប្រាស្រ័យកម្មាភិបាលនិងមន្ត្រីសង្ឃជនជាតិខ្មែរ(internet)


ប្រតិកម្មទៅវិញ