|
ភាគីទាំង២ចុះហត្ថលេខាលើអនុស្សារណៈយោគយល់ស្ដីពី កម្មវិធីសហប្រតិបតិ្តការដំណាក់កាល២០១៤-២០១៦(រូបថត៖VGP) |
(VOVworld) - តាមសេចក្ដីអញ្ជើញរបស់ថ្នាក់ដឹកនាំគណៈកម្មាធិការមជ្ឈឹមរណសិរ្ស
មាតុភូមិវៀតណាម គណៈប្រតិភូជាន់ខ្ពស់នៃសម្ព័ន្ធសមាគមប្រជាជនសឹង្ហបុរី ដឹក
នាំដោយលោក Ang Hak Seng នាយកប្រតិបតិ្តបានអញ្ជើញមកបំពេញទស្សនកិច្ច
ការងារនៅវៀតណាមចាប់ពីថ្ងៃទី២១ដល់ទី២៧ តុលា។នារសៀលថ្ងៃទី២២ តុលា នៅរដ្ឋធានីហាណូយប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម
លោក Nguyen Thien Nhan ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមានជំនួប
ចរចារជាមួយគណៈប្រតិភូជាន់ខ្ពស់នៃសម្ព័ន្ធសមាគមប្រជាជនសឹង្ហបុរី។នៅទីនេះ
ភាគីទាំង២ បានជូនដំណឹងឲ្យគ្នាទៅវិញទៅមក អំពីស្ថានភាពសេដ្ឋកិច្ចសង្គមនៃ
ប្រទេសទាំង ក្នុងរយៈពេល៩ខែដើមឆ្នាំ ក៏ដូចជាលទ្ធផលនៃការធ្វើសកម្មភាពរបស់
អង្គការទាំង២នេះផងដែរ។បន្ទាប់ពីជំនួបចរចារ ភាគីទាំង២ បានចុះហត្ថលេខាលើ
អនុស្សារណៈយោគយល់ស្ដីពីកម្មវិធីសហប្រតិបតិ្តការដំណាក់កាល២០១៤-២០១៦៕