|
ព្យាករណ៍ទិសដៅរបស់ខ្យល់ព្យុះ Mujeage |
(VOVworld) - នាព្រឹកថ្ងៃទី៣ តុលា នៅរដ្ឋធានីហាណូយរបស់វៀតណាម គណៈ
កម្មាធិការមជ្ឈឹមទទួលបន្ទុកបង្ការប្រឆាំងគ្រោះធម្មជាតិបានរៀបចំកិច្ចប្រជុំអំពី
ដំណោះស្រាយទប់ទល់នឹងខ្យល់ព្យុះ Mujeage។នៅទីនេះ ថ្នាក់ដឹកនាំគណៈកម្មា
ធិការបានសង្កត់ធ្ងន់ថា ការងារសំខាន់បំផុតនាបច្ចុប្បន្ននោះគឺប្រមូលផ្ដុំព្រមាន
នាវាឲ្យចាកចេញពីតំបន់គ្រោះថ្នាក់។គិតដល់ម៉ោង៦ព្រឹកថ្ងៃទី៣ តុលា កម្លាំងកង
ទ័ពការពារព្រំដែននៃខេត្តទាក់ទិននានាបានសហការជាមួយរដ្ឋអំណាចតំបន់ ជូន
ដំណឹងនិងណែនាំមធ្យោបាយលើសមុទ្រជិត៥៧ពាន់ជាមួយប្រជាជនជាង២៦ម៉ឺន
នាក់ ដឹងបំរ៉ែបំរួល ទិសដៅរបស់ខ្យល់ព្យុះដើម្បីម្ចាស់ការទប់ទល់។លោក Tran
Quang Hoai អនុប្រធានអគ្គនាយកដ្ឋានធារាសាស្ត្រនៃក្រសួងកសិកម្មនិងអភិវឌ្ឍន៍
ជនបទវៀតណាមបានឲ្យដឹងថា៖
“ខេត្តក្រុងទាក់ទិនទាំងឡាយត្រូវបង្កើនការជូនដំណឹងព័ត៌មានអំពីខ្យល់ព្យុះទៅ
ដល់ប្រជាជន ធ្វើបច្ចុប្បន្នកម្មព័ត៌មាន ឃ្លាំមើលមធ្យោបាយលើសមុទ្រ ត្រៀមខ្លួន
ជាស្រេចសជួយង្គ្រោះ នៅពេលមានករណីអាក្រក់កើតមានឡើង។តំបន់ចិញ្ចឹម
ជលផលតាមឆ្នេរសមុទ្រនានានៅខេត្ត Quang Ninh ត្រូវយកចិត្តទុកដាក់ជាពិ
សេស។នៅលើដី គោក ត្រូវតាមដានបំរ៉ែបំរួលរបស់ខ្យល់ព្យុះ ធានាសុវត្ថិភាព
អាយុជីវិតរបស់ប្រជាជន”៕