ជនដៃដល់ក្នុងករណីបាញ់ប្រហារនៅប្រទេសថៃ ត្រូវបានកំទេច

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៩ ខែកុម្ភៈ យោងតាមប្រភពព័ត៌មានពីយោធានិងប៉ូលីសថៃបានឱ្យដឹង ថាកងកម្លាំងសន្តិសុខរបស់ប្រទេសនេះ បានកំចាត់មុខសញ្ញាដែលជាយោធិនបានបាញ់ប្រហារដ៏រន្ធត់កាលពីល្ងាចថ្ងៃទី ៨ ខែកុម្ភៈនៅក្រុង  Korat នៃខេត្ត Nakhon Ratchasima ដែលបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ២៥ នាក់បានស្លាប់និងជាង ៣០ នាក់ទៀតបានរងរបួស។
ជនដៃដល់ក្នុងករណីបាញ់ប្រហារនៅប្រទេសថៃ ត្រូវបានកំទេច - ảnh 1ទិដ្ឋភាពនៅនឹងកន្លែងកើតហេតុការណ៍បាញ់ប្រហារ (រូបថត៖ TTXVN) 

មុខសញ្ញានេះត្រូវបានកំចាត់នៅផ្សារទំនើប Terminal 21 ដែលជាកន្លែងដែលឃជនដៃដល់នេះបានលាក់ខ្លួន បន្ទាប់ពីការបាញ់ប្រហារយ៉ាងកម្រោល។ ទន្ទឹមនឹងនេះ មានប្រជាជនជាច្រើនបានទៅមន្ទីរពេទ្យមូលដ្ឋាន ដើម្បីបរិច្ចាគឈាមតាមការអំពាវនាវរបស់អាជ្ញាធរសុខាភិបាល ដើម្បីជួយសង្គ្រោះអ្នករងរបួសផងដែរ។ ស្ថានីយ៍វិទ្យុថៃ បានផ្សាយថា នាយករដ្ឋមន្រ្តីថៃលោក Prayut Chan-o-Cha បានទៅដល់ខេត្ត Nakhon Ratchasima នាព្រឹកថ្ងៃទី ៩ ខែកុម្ភៈ ដើម្បីទៅសួរសុខទុក្ខជនរងរបួស៕

ប្រតិកម្មទៅវិញ