ការដែលវៀតណាមធ្វើវិសោធនកម្មនិងអនុម័តលើច្បាប់ការងារនេះទទួលបាន ប្រតិកម្មយ៉ាងល្អៗរបស់បណ្ដាជំនាញការអន្តរជាតិលើវិស័យនេះ។ លោក Tim De Meyer ទីប្រឹក្សាជាន់ខ្ពស់អំពីគោលនយោបាយនិងបទដ្ឋានអន្តរជាតិនៃអង្គ ការការងារអន្តរជាតិ (ILO) បានវាយតម្លៃថា៖
“ខ្ញុំចាត់ទុកថា លទ្ធផលធំបំផុតដែលសម្រេចបាននោះគឺ ការខិតមកជិតជា មួយស្ដង់ដារការងារអន្តរជាតិ ដែលជាសិទ្ធិបង្កើតសមាគមន៍របស់និយោជកនិង ពលករ ពោលគឺពួកគេមានសិទ្ធិបង្កើតអង្គការតំណាងសម្រាប់ខ្លួន ដើម្បីចូលរួម ក្នុងកិច្ចចរចាស្ដីពីលក្ខខ័ណ្ឌធ្វើការ។ ប្រការនេះអាចជួយអោយច្បាប់ការងារវៀត ណាមសមស្របនឹងបទដ្ឋានអន្តរជាតិជាងមុន”។
ប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុបលោក Bernd Lange (ខាងឆ្វេង) និងរដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមលោក Dao Ngoc Dung |
ចំណែកឯប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុបលោក Bernd Lange បានវាយតម្លៃក្នុងឱកាសមកបំពេញទស្សនកិច្ចការងារនាពេលថ្មីៗ នេះនៅវៀតណាមថា៖
“អាចនិយាយបានថា ខ្លឹមសារនៃច្បាប់ការងារធ្វើវិសោធនកម្មលើកនេះ គឺជា កត្តាសំខាន់មួយដើម្បីអោយសមាជិកសភាអឺរ៉ុបពិចារណាមុនពេលបោះឆ្នោត អនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនិងកិច្ចព្រមព្រៀងគាំពារវិនិយោគរវាង EU និងវៀតណាម។ ច្បាប់នេះមានខ្លឹមសារសំខាន់ជាច្រើន ដែលពាក់ព័ន្ធដល់ ពលករ ហើយជួយបង្កើតឡើងទីធ្លាលេងប្រកបដោយសមភាពសម្រាប់ពលករ គ្មានជំនាញ។ ខ្ញុំជឿជាក់ថា ការដែលរដ្ឋសភាវៀតណាមអនុម័តលើច្បាប់ការងារ (ធ្វើវិសោធនកម្ម) នឹងជាការបោះជំហានដ៏សំខាន់មួយចំពោះពលករវៀតណាម ព្រមទាំងក៏ជាការបោះជំហានជួយអោយច្បាប់វៀតណាមសមស្របថែម ទៀតទៅនឹងក្របខ័ណ្ឌច្បាប់អន្តរជាតិផងដែរ”៕