ទិដ្ឋភាពនៃពិធីប្រារព្ធ សន្និបាតលើកទី១២គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១
២ (រូបថតៈ VGP)
|
យល់ស្របចំពោះប្រសាសន៍របស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong កម្មាភិបាល បក្ខជនម្នាក់ៗ និងប្រជាជនទូទាំងប្រទេសត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវដោយយកបុព្វហេតុរួមរបស់បក្ស របស់រដ្ឋនិងរបស់ប្រទេសជាចម្បងនិងសំខាន់បំផុត។ ជាពិសេស ត្រូវជឿជាក់លើប្រជាជន និងពឹងផ្អែកលើប្រជាជនដើម្បីជ្រើសរើសកម្មាភិបាលដែលមានគុណធម៌និងសមត្ថភាពគ្រប់គ្រាន់។
អតីតប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Pham The Duyet បានចាត់ទុកថា៖ គណៈកម្មាធិការចាត់តាំងកម្មាភិបាល ត្រូវតែមាន ទំនួលខុសត្រូវខ្ពស់ក្នុងការជ្រើសរើសកម្មាភិបាល។ លោក Pham The Duyet បន្តមានប្រសាសន៍ថា៖ “ប្រសិនបើ គ្រប់ជាន់ថ្នាក់ត្រូវយល់ច្បាស់អំពីទំនួលខុសត្រូវរបស់ខ្លួន ហើយហ៊ានទទួលខុសត្រូវដូចការសន្យា ការស្បថចំពោះមុខប្រជាជននិងចំពោះមុខបក្ស ច្បាស់លាស់ថា យើងនឹងជ្រើសរើសបានកម្មភិបាលល្អជាពុំខាន។ មានបញ្ហាកើតមានឡើង ត្រូវបង្ហាញការទទួលខុសត្រូវយ៉ាងច្បាស់”។
កសាងបានគណៈកម្មាធិការមជ្ឈិមខ្លាំងក្លា ការិយាល័យមួយរឹងមាំ គណៈលេខាមាំមួន មានសាមគ្គីភាពនិងឯកភាពពិតប្រាកដ គឺជាបំណងប្រាថ្នានិងការប្តេជ្ញាចិត្តរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong សម្រាប់អាណត្តិ នីតិកាលទី ១៣ នេះ។ ហេតុដូច្នេះ ការងារចាត់តាំងកម្មាភិបាល ទាមទារការប្រុងប្រយ័ត្នខ្ពស់ ក្នុងនោះមានតួនាទីយ៉ាងសំខាន់នៃការងារជ្រើសតាំងកម្មាភិបាល។ ជាពិសេស ត្រូវជឿជាក់លើប្រជាជននិងពឹងផ្អែកលើប្រជាជនដើម្បីជ្រើសតាំងកម្មាភិបាលមានគុណធម៌និងសមត្ថ ភាពគ្រប់គ្រាន់៕