|
អ្នកជំងឺកំពុងបានព្យាបាលនៅមន្ទីរពេទ្យ (AP) |
(VOVworld)-នាថ្ងៃទី២៣តុលា អង្គការសុខភាពពិភពលោក (WHO) បានជូន
ដំណឹងថា ជំងឺអេបូឡានៅតែស្ថិតក្នុងស្ថានភាពប្រកាសអាសន្នលើសកលលោក
ទាំងមូល។ បន្ទាប់ពីសម័យប្រជុំបន្ទាន់អំពីជំងឺអេបូឡា WHO បានចេញសេចក្តី
ប្រកាសឲ្យដឹងថា ជំងឺដ៏គ្រោះថ្នាក់នេះនៅតែជាការព្រួយបារម្ភដ៏ធំ១ចំពោះ សកល
លោក។ ទោះបីមានសញ្ញាសកម្មមួយចំនួនក្តី ប៉ុន្តែតាមស្ថិតិថ្មីបំផុតដែល WHO ទើបនឹងបានប្រកាសឲ្យដឹងថា ចំនួនមនុស្សស្លាប់ដោយសារអេបូឡាឡើងដល់
ជិត៥ពាន់នាក់។
បន្តរាល់សកម្មភាពក្នុងការរាំងស្កាត់ជំងឺអេបូឡានេះ នាថ្ងៃទី២៣តុលា
គណៈកម្មាធិការអឺរ៉ុប (EC) បានឲ្យដឹងថា សហភាពអឺរ៉ុប (EU)បានសម្រេច ចំណាយប្រាក់ចំនួន២៤,៤លានអឺរ៉ូ សម្រាប់ការស្រាវជ្រាវថ្នំាប្រយុទ្ធប្រឆាំងនឹង
វីរុស អេបូឡា។
រីឯនៅវៀតណាមវិញ ក្រសួងសុខាភិបាលគោងនឹងរៀបចំវគ្គហ្វឹកហាត់
បង្ការ ប្រឆាំងនឹងជំងឺអេបូឡានាថ្ងៃទី១វិច្ឆកាខាងមុខនៅទីក្រុងហាណូយ៕