ជំងឺអេបូឡានៅតែជាការព្រួយបារម្ភសម្រាប់ពិភពលោក

Chia sẻ
(VOVworld)-នាថ្ងៃទី២៣តុលា អង្គការសុខាភិបាលពិភពលោក (WHO) បានជូន ដំណឹងថា
ជំងឺអេបូឡានៅតែជាការព្រួយបារម្ភសម្រាប់ពិភពលោក - ảnh 1
អ្នកជំងឺកំពុងបានព្យាបាលនៅមន្ទីរពេទ្យ (AP)

(VOVworld)-នាថ្ងៃទី២៣តុលា អង្គការសុខាភិបាលពិភពលោក (WHO) បានជូន ដំណឹងថា ជំងឺអេបូឡានៅតែស្ថិតក្នុងស្ថានភាពប្រកាសអាសន្នលើសកលលោក ទាំងមូល។ បន្ទាប់ពីសម័យប្រជុំបន្ទាន់អំពីជំងឺអេបូឡា WHO បានចេញសេចក្តី ប្រកាសឲ្យដឹងថា ជំងឺដ៏មានគ្រោះថ្នាក់នេះនៅតែជាការព្រួយបារម្ភដ៏ធំ១ចំពោះ សកលលោក។ ទោះបីមានសញ្ញាសកម្មមួយចំនួនក្តី ប៉ុន្តែតាមស្ថិតិថ្នីបំផុតដែល WHO ទើបនឹងបានប្រកាសឲ្យដឹងថា ចំនួនជនស្លាប់ដោយសារអេបូឡាឡើងដល់​ជិត៥ពាន់នាក់។

        បន្តរាល់សកម្មភាពក្នុងការរាំងស្កាត់ជំងឺអេបូឡានេះ នាថ្ងៃទី២៣តុលា គណៈកម្មាធិការអឺរ៉ុប (EC) បានឲ្យដឹងថា សហភាពអឺរ៉ុប (EU)បានសម្រេច ចំណាយប្រាក់ចំនួន២៤,៤លានអឺរ៉ូ សម្រាប់ការស្រាវជ្រាវថ្នំាប្រឆាំងនឹងវីរុស អេបូឡា។

        រីឯនៅវៀតណាមវិញ ក្រសួងសុខាភិបាលគោងនឹងរៀបចំវគ្គហ្វឹកហាត់ បង្ការ ប្រឆាំងនឹងជំងឺអេបូឡានាថ្ងៃទី១វិច្ឆកាខាងមុខនៅទីក្រុងហាណូយ៕

ប្រតិកម្មទៅវិញ