ជើងហោះហើរពិសេសជូនពលរដ្ឋ EU ចំនួន៦០០នាក់នៅវៀតណាមវិលត្រឡប់ទៅប្រទេសវិញ

Chia sẻ
(VOVWORLD) - នាព្រឹកព្រលឹមថ្ងៃទី៨ មេសា ជើងហោះហើរពិសេសមួយបានជូនអ្នក ដំណើរប្រមាណ៣០០នាក់ពីវៀតណាមវិលត្រឡប់ទៅព្រលានយន្តហោះ Frankfurt (អាល្លឺម៉ង់)។

នេះជាជើងហោះហើរទី២ ក្រោយពីជើងហោះហើរ កាលពីថ្ងៃទី៦ មេសា កន្លងទៅ ដែលជូនពលរដ្ឋអាល្លឺម៉ង់និងសហភាពអឺរ៉ុប (EU) កំពុងជាប់គាំងនៅវៀតណាមដោយសារជំងឺ Covid-19 វិលត្រឡប់ទៅ ប្រទេសវិញ។ ជើងហោះហើរទាំងពីរនេះត្រូវបានផ្ដល់ហិរញ្ញប្បទានដោយ រដ្ឋាភិបាលអាល្លឺម៉ង់។ ដូច្នេះហើយ ជើងហោះហើរទាំង២ជើងពោលខាង លើបានជូនអ្នកដំណើរជិត៦០០នាក់វិលត្រឡប់ទៅប្រទេសវិញ។

        ក្នុងនោះ ជើងហោះហើរថ្ងៃទី៨ មេសា បានដឹកសម្ភារៈបរិក្ខាពេទ្យជា ជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលនិងប្រជាជនវៀតណាមជូនចំពោះរដ្ឋាភិបាលនិងប្រជាជននៃប្រទេសចំនួន៥រួមមាន អាល្លឺម៉ង់ អ៊ីតាលី បារាំង អេស្ប៉ាញ់ និងអង់គ្លេសដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង Covid-19 ផងដែរ៕

ប្រតិកម្មទៅវិញ