ពលរដ្ឋវៀតណាមបានវិលត្រឡប់មកពីអ៊ុយក្រែនវិញ (រូបថត៖ Tuan Duc/TTXVN) |
នាថ្ងៃទី ១៣ មិនា ក្រសួង ស្ថាប័នពាក់ព័ន្ធនិងភ្នាក់ងារតំណាងរបស់វៀតណាមបានរៀបចំជើងហោះហើរចំនួន ២ ជើង ដើម្បីនាំពលរដ្ឋវៀតណាមជិត ៦០០ នាក់ពីអ៊ុយក្រែនទៅកាន់ប្រទេសប៉ូឡូញនិងរូម៉ានី វិលត្រឡប់មកប្រទេសវិញដោយសុវត្ថិភាព។ ជើងហោះហើរទាំងពីរជើងដំបូងដែលឧបត្ថម្ភដោយសម្ព័ន្ធក្រុមហ៊ុន Sun Group សម្របសម្រួលជាមួយក្រុមហ៊ុនអាកាសចរ ណ៍វៀតណាម បន្ទាប់ពីត្រូវបានរដ្ឋាភិបាលអនុម័ត។
ជាក់ស្តែង ជើងហោះហើរលេខ VN៥៨ ដឹកពលរដ្ឋចំនួន ២៨៨ នាក់ពីទីក្រុង Warsaw (ប៉ូឡូញ) បានចុះចតនៅអាកាសយានដ្ឋាន Noi Bai នៅម៉ោង ៩ និង៣៩នាទី។ ជើងហោះហើរលេខ VN៦៨ ដឹកពលរដ្ឋចំនួន ២៩១ នាក់ពី Bucharest (រ៉ូម៉ានី) បានចុះចតនៅអាកាសយានដ្ឋាន Noi Bai នៅវេលាម៉ោង១១។ ស្ថានទូតវៀតណាមប្រចាំនៅប៉ូឡូញនិងរូម៉ានីបានសម្របសម្រួលជាមួយសមាគមជនវៀតណាមដើម្បីនាំប្រជាជនទៅកាន់អាកាសយានដ្ឋាន ចាត់បុគ្គលិកទៅជួយនីតិវិធីចាំបាច់ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីបង្កើតលក្ខណៈងាយស្រួលសម្រាប់ប្រជាជនក្នុងការវិលត្រឡប់មកមាតុប្រទេសវិញ។
ភ្នាក់ងារតំណាងក៏បានសម្របសម្រួលយ៉ាងសកម្មនិងបន្ទាន់ជាមួយអាជ្ញាធរមូលដ្ឋាន និងសមាគមជនវៀតណាមក្នុងមូលដ្ឋាន ដើម្បីមកទទួលយកនិងរៀបចំមធ្យោបាយធ្វើដំណើរ កន្លែងស្នាក់នៅបណ្តោះអាសន្ននិងសម្ភារៈចាំបាច់នានាជូនប្រជាពលរដ្ឋ; ទទួលឯកសារនិងដោះស្រាយបញ្ហាអំពីបែបបទឯកសារជួយជូនប្រជាជនក្នុងការធ្វើមាតុភូមិនិវត្តន៍ យ៉ាងឆាប់រហ័សនៅលើជើងហោះហើរបន្ទាប់៕