ជំងឺរាតត្បាតរលាកផ្លូវដង្ហើមដែលបណ្តាលមកពី nCoV៖ ករណីអ្នក​ឆ្លងជំងឺ​របស់ចិន​កើនឡើងជាង ៣ ម៉ឺននាក់ ហើយ

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ៧ ខែមករា កាណាដាបានបញ្ជាក់ថា ពលរដ្ឋដំបូងរបស់ប្រទេសនេះត្រូវបានធ្វើមាតុភូមិនិវត្តន៍ពីទីក្រុង Wuhan ខេត្ត Hubei ។
ជំងឺរាតត្បាតរលាកផ្លូវដង្ហើមដែលបណ្តាលមកពី nCoV៖ ករណីអ្នក​ឆ្លងជំងឺ​របស់ចិន​កើនឡើងជាង ៣ ម៉ឺននាក់ ហើយ - ảnh 1 អ្នកជំងឺនៅខាងក្នុងមន្ទីរពេទ្យមួយក្នុងទីក្រុង Wuhan ក្នុងខេត្ត Hubei ប្រទេសចិន(រូបថត៖ REUTERS - https://tuoitre.vn)

មជ្ឈដ្ឋានមន្ត្រីសុខាភិបាលចិន នាព្រឹកថ្ងៃទី ៧ ខែកុម្ភៈបានជូនដំណឹងថា មាន ករណីអ្នកឆ្លងជំងឺរលាកផ្លូវដង្ហើមដែលបណ្តាលមកពីវីរុសកូរ៉ូណាប្រភេទថ្មី ចំនួន ៣ ១៤៣ នាក់បន្ថែមទៀត ធ្វើឲ្យមានអ្នកស្លាប់ចំនួន ៧៣ នាក់ នៅខេត្ត ក្រុង ចំនួន ៣១ នៅទូទាំងប្រទេសនាថ្ងៃទី ៦ ខែកុម្ភៈ។

នាព្រឹកថ្ងៃទី ៧ ខែមករា កាណាដាបានបញ្ជាក់ថា ពលរដ្ឋដំបូងរបស់ប្រទេសនេះត្រូវបានធ្វើមាតុភូមិនិវត្តន៍ពីទីក្រុង Wuhan ខេត្ត Hubei ។

ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត អង្គការសុខភាពពិភពលោក (WHO) កំពុងរៀបចំផែនការកោះហៅធ្វើវេទិកាស្ដីពីការសិក្សាស្រាវជ្រាវ និង ផ្លាស់ប្ដូរថ្មីពិភពលោក សំដៅធ្វើសកម្មភាពអន្តរជាតិ ដើម្បីទប់ទល់នឹងវីរុសកូរ៉ូណាប្រភេទថ្មី (២០១៩- nCoV) ។ វេទិកានេះនឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែកុម្ភៈនៅទីក្រុង ហ្សឺណែវ ដោយសហការជាមួយអង្គការស្រាវជ្រាវសកលលោកស្ដីពីការបង្ការ ទប់ទល់នឹងជំងឺរាតត្បាត។

នាថ្ងៃទី ៦ ខែកុម្ភៈ មជ្ឈដ្ឋានមន្ត្រីកូរ៉េខាងត្បូង និងជប៉ុន បានឯកភាពគ្នាសហប្រតិបត្តិការ ក្នុងការខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណាប្រភេទថ្មី (២០១៩-nCoV) ដែលបណ្តាលឱ្យមានជំងឺរលាកផ្លូវដង្ហើម។

ក្រសួងការបរទេសកូរ៉េខាងត្បូងបានឲ្យដឹងថាអគ្គនាយក នៃអគ្គនាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិក លោក Kim Jung-ha បានជួបជាមួយ សមភាគីជប៉ុនលោក Shigeki Takizaki ដើម្បីធ្វើការពិភាក្សាលើការខិតខំប្រឹងប្រែងរួម សំដៅទប់ទល់នឹងជំងឺរាតត្បាតដ៏កាចសាហាវនេះ៕

ប្រតិកម្មទៅវិញ