ជំងឺរាតត្បាតដោយវីរុស ២០១៩-nCoV ចាប់ផ្តើមប៉ះពាល់ដល់ចង្វាក់ផ្គត់ផ្គង់​ពិភពលោក

Chia sẻ
(VOVWORLD) - នៅក្នុងបំរែបំរួលមួយផ្សេងទៀតក្រសួងការងារកម្ពុជាបានឲ្យដឹងថាយ៉ាងហោចណាស់មានរោងចក្រវាយនភ័ណ្ឌចំនួន ៤ នៅប្រទេសនេះ អាចនឹងត្រូវបិទទ្វារដោយសារតែកង្វះខាតសម្ភារៈដើមពីប្រទេសចិនដោយជំងឺរាតត្បាត nCoV។

ក្រុមហ៊ុនផលិតរថយន្ត Nissan នាថ្ងៃទី ១០ ខែកុម្ភៈបានជូនដំណឹងថា ខ្លួនបញ្ឈប់ការផលិតជាបណ្តោះអាសន្ននៅរោងចក្ររបស់ខ្លួននៅ Kyushu ប្រទេសជប៉ុនដោយសារជំងឺរាតត្បាតរលាកផ្លូវដង្ហើមបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី (២០១៩-nCoV)។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងនៅក្នុងបរិបទនៃជំងឺដែលជំងឺរាត ត្បាតកំពុងបង្កការលំបាកដល់ក្រុមហ៊ុនក្នុងការទិញគ្រឿងបន្លាស់រថយន្តដែលផលិតនៅប្រទេសចិន។

នៅក្នុងបំរែបំរួលមួយផ្សេងទៀតក្រសួងការងារកម្ពុជាបានឲ្យដឹងថាយ៉ាងហោចណាស់មានរោងចក្រវាយនភ័ណ្ឌចំនួន ៤ នៅប្រទេសនេះ អាចនឹងត្រូវបិទទ្វារដោយសារតែកង្វះខាតសម្ភារៈដើមពីប្រទេសចិនដោយជំងឺរាត ត្បាត nCoV។

នៅថ្ងៃដដែល សម្ព័នក្រុមហ៊ុនអេឡិចត្រូនិក Sony របស់ជប៉ុនបានក្លាយទៅជាក្រុមហ៊ុនទី ៥ ដែលប្រកាសមិនចូលរួមពិព័រណ៍ទូរស័ព្ទពិភពលោក (MWC) នៅទីក្រុង Barcelona (អេស្ប៉ាញ) ដោយសារតែការព្រួយបារម្ភអំពីឆ្លងរីករាលដាលនៃជំងឺនេះ។ មុនក្រុមហ៊ុន Sony បណ្ដាក្រុមហ៊ុនរួមមាន Amazon.com, សម្ព័នក្រុមហ៊ុនអេឡិចត្រូនិក LG របស់កូរ៉េខាងត្បូង, ក្រុមហ៊ុនផលិតទូរស័ព្ទស៊ុយអែត Ericsson និងក្រុមហ៊ុនផលិតឈីបអេឡិចត្រូនិចអាមេរិក Nvidia ក៏បានចេញសេចក្ដីសម្រេចចិត្តស្រដៀងគ្នាដែរ៕

ប្រតិកម្មទៅវិញ