ទីតាំងធ្វើតេស្តរកជំងឺកូវីដ-១៩ នៅទីក្រុងសេអ៊ូល កូរ៉េខាងត្បូង ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២២។ (រូបថត៖ YONHAP/TTXVN) |
យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ១ ព្រឹក ថ្ងៃទី ៤ ខែឧសភា (ម៉ោង UTC) ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩ សរុបចំនួនជាង ៥១៤,៥ លាននាក់ ក្នុងនោះមានករណីស្លាប់ចំនួនជិត ៦,៣ លាននាក់។ អ្នកជំងឺដែលបានជាសះស្បើយមានចំនួនជាង៤៦៩លាននាក់។
សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាត រហូតមកដល់ពេលនេះ បានកត់ត្រាករណីឆ្លងជំងឺជាង ៨៣,២ លាននាក់ និងមានករណីស្លាប់ចំនួនជាង ១ លាននាក់។ បន្ទាប់មកគឺឥណ្ឌា និងប្រេស៊ីល៕