ជំងឺរាតត្បាតកូវីដ-១៩នៅតែបន្តវិវឌ្ឍន៍យ៉ាងស្មុគស្មាញនៅកូរ៉េខាងត្បូង

Chia sẻ

(VOVWORLD) -  យោងតាមគេហទំព័រស្ថិតិ worldometers.info គិតត្រឹមម៉ោង ១ ព្រឹក ថ្ងៃទី២៥ ខែមីនា (ម៉ោង UTC) ពិភពលោកបានកត់ត្រាករណីឆ្លង កូវីដ-១៩ សរុបជាង ៤៧៧,៧ លានករណី និងមានអ្នកស្លាប់ជាង ៦,១៣ លាននាក់។

ស្ថានភាពជំងឺរាតត្បាតបន្តមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៅកូរ៉េខាងត្បូង ដែលជា ប្រទេសមួយក្នុងចំណោមប្រទេសដែលបានកត់ត្រាចំនួនករណីឆ្លងថ្មី និងករណីស្លាប់ ខ្ពស់បំផុតលើពិភពលោក។ នៅថ្ងៃទី ២៥ ខែមីនា ប្រទេសនេះបានកត់ត្រាកររណីឆ្លង ថ្មីជិត ៣៤ម៉ឺនករណីបន្ថែមទៀត។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ប្រទេសនេះក៏ មានអ្នកស្លាប់ដោយសារ កូវីដ-១៩ ចំនួន ៣៩៣ នាក់ផងដែរ។
នៅតំបន់អាស៊ីអាគ្នេយ៍វិញ ក្រសួងអប់រំ និងកីឡាឡាវ បានប្រកាសបិទថ្នាក់ រៀនផ្ទាល់មុខគ្នា នៃសាលាមត្តេយ្យសិក្សា និងសាលាបឋមសិក្សានៅទូទាំងប្រទេស ក្នុងបរិបទនៃការកើនឡើងយ៉ាងខ្លាំងនៃចំនួនករណីឆ្លងវ៉ារ្យ៉ង់ Omicron ក្នុងប៉ុន្មាន ថ្ងៃកន្លងមក។
សិង្ហបុរីបានប្រកាស បន្ធូរបន្ថយវិធានការរឹតត្បិតមួយចំនួន។ តាមនោះ រដ្ឋអំណាចប្រទេសនេះ បានសម្រេចចិត្តលុបចោលការរឹតត្បិតភាគច្រើន លើភ្ញៀវ ទេសចរចូលមកប្រទេស ដែលបានចាក់ដូសវ៉ាក់សាំងមូលដ្ឋានការពារកូវីដ-១៩ យ៉ាងគ្រប់គ្រាន់ ហើយលុបចោលបទបញ្ញត្តិតម្រូវឲ្យពាក់ម៉ាស់នៅកន្លែងខាងក្រៅ៕

ប្រតិកម្មទៅវិញ