ប្រជាជនលាងដៃមុនពេលចូលវត្ត (រូបថត៖ TTXVN) |
រដូវកាលនៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះនឹងចាប់ផ្តើមក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ១៩ នៅតែវិវត្តន៍យ៉ាងស្មុគស្មាញនៅក្នុងតំបន់មួយចំនួន។ យោងតាម ព្រះតេជគុណ Thich Duc Thien អនុប្រធាននិងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាភិបាលសមាគមព្រះពុទ្ធសាសនាវៀតណាម បានសំណូមពរថាសមាគមព្រះពុទ្ធសាសនាវៀតណាមនៅតាមបណ្តាខេត្ត/ក្រុង រួមទាំងព្រះសង្ឃនិងដូនជីនៃវត្តអារាម បន្តលើកកម្ពស់ស្មារតីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩យ៉ាងម៉ឹងម៉ាត់និងមានប្រសិទ្ធភាពនាពេលកន្លងមក។
ទន្ទឹមនឹងនេះដែរ គប្បីអនុវត្តប្រកបដោយភាពច្នៃប្រឌិតនូវទម្រង់បែបបទនៃការរៀបចំព្រមទាំងធានាឱ្យមានសុវត្ថិភាពក្នុងការបង្ការផងនិងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងផង ក៏ដូចជាឆ្លើយតបនឹងតម្រូវការនៃការបម្រើជំនឿខាងវិញ្ញាណដល់ប្រជាជននិងពុទ្ធបរិស័ទក្នុងរដូវនៃការដឹងគុណនិងការគោរពបូជាផងដែរ។ ទន្ទឹមនឹងនេះ វត្តនានាគួរតែរៀបចំពិធីបុណ្យភ្ជុំបិណ្ឌតាមទំរង់ប្រព័ន្ធអនឡាញ ក៏ដូចជាការចុះឈ្មោះធ្វើឧទ្ទិសបួងសួងសំរាប់វិញ្ញាណអ្នកបានស្លាប់ តាមរយៈកម្មវិធីអនឡាញ - Phat Su Online (PSO) និងបណ្តាញសង្គមព្រះពុទ្ធសាសនាប៊ុតតានៃសមាគមព្រះពុទ្ធសាសនាផងដែរ៕