ជំងឺរាតត្បាតកូវីដ-១៩ កាន់តែស្មុគស្មាញ ក្រសួងសុខាភិបាលពន្លឿនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី ៣ និងទី ៤

Chia sẻ
(VOVWORLD) - នាថ្ងៃទី១០ ខែកក្កដា ក្រសួងសុខាភិបាលបានចេញឯកសារបន្ទាន់មួយ ស្តីពីការបង្កើនការងារបង្ការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ជូនប្រធានគណៈកម្មាធិការប្រជាជនខេត្ត ក្រុង។
ជំងឺរាតត្បាតកូវីដ-១៩ កាន់តែស្មុគស្មាញ ក្រសួងសុខាភិបាលពន្លឿនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី ៣ និងទី ៤ - ảnh 1ការចាក់វ៉ាក់សាំងដូសទី ៤ សម្រាប់ប្រជាជននៅក្នុងក្រុមដែលមានហានិភ័យខ្ពស់នៅខ័ណ្ឌ  Binh Thanh ទីក្រុងហូជីមិញ (រូបថត៖ VOV

យោងតាមក្រសួងសុខាភិបាល ស្ថាន ភាពជំងឺរាតត្បាតកូវីដ ១៩ នៅតែបន្តមានភាពស្មុគស្មាញនៅក្នុងប្រទេសអឺរ៉ុបជាច្រើន ដែលទាក់ទងទៅនឹងប្រភេទរង BA.4, BA.5 នៃវ៉ារ្យ៉ង់ Omicron។ នៅប្រទេសវៀត ណាម ជំងឺរាតត្បាត កូវីដ-១៩ ស្ថិតក្រោមការគ្រប់គ្រងលើទូទាំងប្រទេស ប៉ុន្តែ ការកើតឡើងនៃប្រភេទរង BA.4 និង BA.5 នៃវ៉ារ្យ៉ង់ Omicron ត្រូវបានកត់ត្រានៅក្នុងសហគមន៍។

ដើម្បីចូលរួមបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ក្រសួងសុខាភិបាល ស្នើឱ្យប្រធានគណៈកម្មាធិ ការប្រជាជនខេត្ត ក្រុងនានា អនុវត្តន៍យ៉ាងម៉ឺងម៉ាត់ តាមការណែនាំរបស់រដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រី លើការបង្ការ ទប់ស្កាត់ជំងឺការរាតត្បាត។ មូលដ្ឋាននានាបានអនុវត្តន៍យ៉ាងខ្លាំងក្លានូវដំណោះស្រាយជម្រុញការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩; បន្តកៀរគរប្រជាពលរដ្ឋចូលរួមចាក់វ៉ាក់សាំងដូសទី៣ និងទី៤ ឱ្យបានពេញលេញតាមកាលវិភាគណែនាំរបស់ក្រសួងសុខាភិបាល៕

ប្រតិកម្មទៅវិញ