ជំងឺរាតត្បាតកូវីដ១៩ ៖ EC ស្នើឱ្យចាត់វិធានការថ្មីជាបន្តបន្ទាប់ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៨ ខែតុលា គណៈកម្មការអឺរ៉ុប (EC) បានស្នើចាត់វិធានការណ៍ថ្មីៗជាច្រើនបន្តបន្ទាប់ដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ១៩ នៅក្នុងសហភាពអឺរ៉ុប (EU) ដោយសង្កត់ធ្ងន់ថាការកើនឡើងយ៉ាងខ្លាំងនូវករណីឆ្លងជំងឺកូវីដ១៩នាពេលថ្មីៗនៅទ្វីបនេះគឺជា«បញ្ហាគួរឲ្យប្រកាសគ្រោះអាសន្ន»ផងដែរ។
ជំងឺរាតត្បាតកូវីដ១៩ ៖ EC ស្នើឱ្យចាត់វិធានការថ្មីជាបន្តបន្ទាប់ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត - ảnh 1  បុគ្គលិកផ្នែកសាងសង់មន្ទីរពេទ្យព្យាបាលអ្នកជម្ងឺ COVID-១៩ នៅមជ្ឈមណ្ឌលពិព័រណ៍ Letnany ក្នុងទីក្រុង Prague នៃសាធារណរដ្ឋឆែកថ្ងៃទី ២១ ខែតុលាឆ្នាំ ២០២០ ( រូបថត៖ THX / VNA)

ក្នុបបរិបទដែលអឺរ៉ុបក្លាយទៅជាចំណុចកណ្តាលនៃជំងឺកូវីដ១៩សារជាថ្មីម្តងទៀតនៅលើពិភពលោក  ស្ថាប័នប្រតិបត្តិនៃសហភាពអឺរ៉ុប បានដាស់ តឿនប្រទេសជាសមាជិកចំនួន ២៧ គប្បីចាត់វិធានការ និងបង្កើនការសម្របសម្រួលគ្នាបន្ថែមទៀត នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដ៏សាហាវនេះផងដែរ។

ទន្ទឹមនឹងនេះដែរ EC បានអះអាងថារដ្ឋាភិបាលជាសមាជិកសហភាពអឺរ៉ុបចាំបាច់ត្រូវសម្របសម្រួលគ្នាក្នុងការអនុវត្តយុទ្ធសាស្រ្តធ្វើតេស្ត ក៏ដូចជាប្រើប្រាស់ការធ្វើតេស្តរហ័សដើម្បីស្វែងរកអង្គបដិប្រាណ (អង់ទីករ) ទោះបីជាប្រភព ផ្គត់ផ្គង់ឧបករណ៍ធ្វើតេស្តនៅលើសកលលោក កំពុងតែរងការរឹតបន្តឹងក៏ដោយ។

EC ក៏បានព្រមានថា ចាំបាច់ត្រូវចាត់វិធានការឱ្យបានឆាប់រហ័ស ដើម្បីដោះស្រាយបញ្ហាកង្វះសមត្ថភាពក្នុងការធ្វើតេស្តផងដែរ៕

ប្រតិកម្មទៅវិញ