ជនចំណាកស្រុកនៅតំបន់ Narewka ជិតព្រំដែនប៉ូឡូញ-បេឡារុស្ស (រូបថត៖ AFP/VNA) |
យោងតាមរបាយការណ៍របស់សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) ដែលបានប្រកាសកាលពីថ្ងៃទី ២២ វិច្ឆិកា បានសង្កត់ធ្ងន់ទៅលើវិបត្តិជំងឺរាតត្បាតកូវីដ ១៩ បានជះឥទ្ធិពលដល់ភាពមិនស្មើគ្នាចំពោះក្រុមមនុស្ស ដែលងាយរងគ្រោះ។ តាមនោះ ជំងឺរាតត្បាតកូវីដ ១៩ បានជុញឲ្យមនុស្សជាច្រើនធ្លាក់ចូលក្នុងស្ថានការណ៍បាត់បង់ការងារ និងប្រាក់ចំណូល។
យោងតាមរបាយការណ៍របស់ IFRC បានឲ្យដឹងថានៅទូទាំងពិភពលោក ស្ត្រីគឺជាមុខសញ្ញា ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតកូវីដ ១៩។ ជនចំណាកស្រុក ជនភៀសខ្លួន និងមនុស្សដែលត្រូវបម្លាស់ទីលំនៅក្នុងប្រទេសក៏ជាក្រុមមនុស្សដែលងាយរងគ្រោះ ក្នុងបរិបទជំងឺរាតត្បាតកូវីដ ១៩។ យោងតាម IRFC ផលប៉ះពាល់ដ៏ធំបំផុតចំពោះមនុស្សទាំងនេះគឺបញ្ហាការងារផងដែរ៕