ជំងឺរាតត្បាតកូវីដ ១៩ បណ្តាលឲ្យមនុស្សជាង ៤,៩៦ លាននាក់ត្រូវស្លាប់

Chia sẻ

(VOVWORLD) - សហរដ្ឋអាមេរិកបន្តជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយការរីករាលដាលនៃជំងឺកូវីដ ១៩ ជាមួយនឹងករណីឆ្លង ចំនួន ៤៦,៣១ លាននាក់ ដោយមានអ្នកស្លាប់ជាង ៧៥៦,៣៦២ នាក់។ បន្ទាប់ពីអាមេរិក មានឥណ្ឌា ប្រេស៊ីល អង់គ្លេស រុស្ស៊ី។

យោងតាមគេហទំព័រស្ថិតិ worldometers.info គិតត្រឹមម៉ោង ១:០០ ព្រឹក ថ្ងៃទី ២៥ ខែតុលា (ម៉ោង UTC) ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ ១៩ ចំនួន ២៤៤,៤០ លានករណី ជាមួយនឹងការឆ្លងថ្មីចំនួន ៣១៨,៤១៣ ដែលត្រូវបានកត់ត្រាក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។ ចំនួនអ្នកស្លាប់រហូតមកដល់ពេលនេះមានជាង ៤.២៩ លាននាក់ ខណៈដែលចំនួនអ្នកជាសះស្បើយឡើងទៅដល់ ២២១,៤២ លាននាក់។

ប្រតិកម្មទៅវិញ