ជំងឺរាតត្បាត Covid-19 ៖ មនុស្សជាង ១០,៤ លាននាក់បានឆ្លងវីរុស Sars – Cov-2

Chia sẻ
(VOVWORLD) - យោងតាមគេហទំព័រស្ថិតិ worldometers.info គិតត្រឹមម៉ោង ៨ ព្រឹកថ្ងៃទី ៣០ ខែមិថុនា (តាមម៉ោងនៅវៀតណាម) ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 បានកើនឡើងដល់ ៥០៧.៥១៨ នាក់នៅទូទាំងពិភពលោក ខណៈដែលអ្នកឆ្លងជំងឺនេះមានចំនួន ១០.៤០២.៦៣៧ នាក់។
ជំងឺរាតត្បាត Covid-19 ៖ មនុស្សជាង ១០,៤ លាននាក់បានឆ្លងវីរុស  Sars – Cov-2 - ảnh 1 បុគ្គលិកពេទ្យកំពុងព្យាបាលអ្នកជម្ងឺ COVID-19 នៅឯមន្ទីរពេទ្យមួយក្នុងទីក្រុង Porto Alegre ប្រទេសប្រេស៊ីល។ (រូបថត៖ AFP / TTXVN)

 

បច្ចុប្បន្ននេះសហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយសារជំងឺឆ្លងនេះ ដែលមានករណីឆ្លងជំងឺចំនួន ២.៦៨១.៧៧៥ ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ១២៨.៧៧៧ នាក់។ បន្ទាប់មកគឺប្រទេសប្រេស៊ីលដែលមាន ករណីឆ្លងជំងឺចំនួន ១.៣៧០.៤៨៨ ករណីនិងមានអ្នកស្លាប់ចំនួន ៥៨.៣៨៥ នាក់។

រីឯប្រទេសរុស្ស៊ីវិញមានអ្នកឆ្លងជំងឺចំនួន ៦៤១.១៥៦ ករណី និងអ្នកស្លាប់ ជាង ៩.០០០ នាក់ ហើយប្រទេសឥណ្ឌាមានអ្នកឆ្លងជំងឺចំនួន ៥៦៧.៥៣៦ ករណីនិងមានអ្នកស្លាប់ជិត ១៧.០០០ នាក់៕

ប្រតិកម្មទៅវិញ