ជាពិសេស សហរដ្ឋអាមេរិកបានកត់ត្រាករណី ឆ្លងថ្មីចំនួន ៦០.៩៧១ ករណីថែមទៀត។ រីឯប្រទេសប្រេស៊ីលបានកត់ត្រាករណីឆ្លងជំងឺខ្ពស់បំផុតទីបី នៅលើពិភពលោកដែលឈរនៅពីក្រោយសហរដ្ឋអាមេរិកនិងឥណ្ឌាដោយមានករណីឆ្លងជំងឺចំនួន ២៦.៤២៧ ករណី និងអ្នកស្លាប់ចំនួន ៨០៣ នាក់។
ប្រទេសប៉េរូជាប់ចំណាត់ថ្នាក់លេខ ៣ ដោយមានករណីឆ្លងជំងឺថ្មីចំនួន ៣.៩៦៣ ករណីក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។ ប្រទេសម៉ិកស៊ិកគឺជាតំបន់ផ្ទុះឡើងជំងឺរាតត្បាតនេះធំជាងគេទី៧ លើពិភពលោក ដោយមានករណីឆ្លងថ្មីចំនួន ៨.៤៤៥ ករណី និងមានអ្នកស្លាប់ចំនួន ៧៣៦ នាក់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកផងដែរ៕