បុគ្គលិកពេទ្យបញ្ជូនសាកសពអ្នកជម្ងឺកូវីដ១៩ ទៅតម្កល់នៅទីវាលខាងក្រៅមន្ទីរពេទ្យ Wyckoff ទីក្រុង Brooklyn រដ្ឋញូវយ៉ក សហរដ្ឋអាមេរិក។ (ប្រភព៖ AFP / TTXVN) |
យោងតាមគេហទំព័រ worldometers .info បានឲ្យដឹងថាគិតត្រឹមម៉ោង ១ និង ៤៥ នាទី ព្រឹកថ្ងៃទី ១២ ខែកញ្ញា (តាមម៉ោងអន្តរជាតិ) នៅលើពិភពលោកមានអ្នកជម្ងឺ COVID-១៩ ចំនួនជាង ២៨,៦ លាននាក់ (ពោលគឺកើនឡើង ៣០ ម៉ឺននាក់ថែមទៀតក្នុងរយៈពេល ២៤ ម៉ោងកន្លងមក) ក្នុងនោះមានមនុស្សចំនួន ៩១៨.០០០ នាក់បានស្លាប់។
សហរដ្ឋអាមេរិក ឥណ្ឌានិងប្រេស៊ីលគឺជាប្រទេសចំនួន ៣ ដែលមានចំនួនអ្នកជម្ងឺខ្ពស់ជាងគេនៅលើពិភពលោក។ សហរដ្ឋអាមេរិកនាបច្ចុប្បន្នមានអ្នកជំងឺ Covid-19 ចំនួន ៦.៥៨៨.៤៤៨ នាក់ និងមានអ្នកស្លាប់ចំនួន ១៩៦.៣៣២ នាក់។ជំងឺរាតត្បាតដ៏កាចសាហាវនេះនៅតែវិវត្តន៍យ៉ាងធ្ងន់ធ្ងរនៅទូទាំងពិភពលោក ជាពិសេសនៅទ្វីបអាស៊ី អាមេរិក ឡាទីននិងអឺរ៉ុបផងដែរ៕