ប៉ូលីសអាល្លឺម៉ង់ត្រួតពិនិត្យយានយន្តនៅតំបន់ព្រំដែនអាល្លឺម៉ង់ - អូទ្រីស (រូបថត៖ AFP / TTXVN) |
សេចក្ដីប្រកាសនេះត្រូវបាននាំចេញ បន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំតាមប្រព័ន្ធវីដេអូថ្នាក់នាយករដ្ឋមន្ត្រី ដែលបានប្រព្រឹត្តិទៅនាថ្ងៃដដែលរវាងក្រុម V4 ជាមួយអាល្លឺម៉ង់។
ថ្លែងនៅក្នុងសន្និសីទនេះ អធិការ បតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានបកស្រាយអំពីចំណុចសំខាន់នៃផែនការបង្កើតកញ្ចប់ថវិកាជួយសង្គ្រោះ ក្នុងតម្លៃ ៥០០ ពាន់លានអឺរ៉ូ ដែលត្រូវបានអាល្លឺម៉ង់ និងបារាំងលើកសំណើរ សំដៅស្ដារសេដ្ឋកិច្ច ដែលរងផល់ប៉ះពាល់ពីជំងឺរាតត្បាត COVID – 19។ នេះគឺជាអាទិភាពមួយរបស់អាល្លឺម៉ង់ នៅពេលទទួលតំណែងជាប្រធានសហភាពអឺរ៉ុប (EU) នាពេលខាងមុខផងដែរ៕