យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ៩ ព្រឹក ថ្ងៃទី ១ ខែកុម្ភៈ (ម៉ោងនៅវៀតណាម) ពិភពលោកបានកត់ត្រាករណីឆ្លង កូវីដ-១៩ សរុបជាង ៣៧៧លាន៦សែននាក់ ក្នុងនោះមានអ្នកស្លាប់ជិត៥លាន១សែននាក់។ អ្នកជំងឺកូវីដ-១៩ជាង២៩៨លាននាក់បានជាសះស្បើយ។
គួរកត់សម្គាល់ថា នៅសហរដ្ឋអាមេរិកបានកត់ត្រាកុមារឆ្លងជំងឺកូវីដ-១៩ចំនួនជាង៣លាន៥សែននាក់ នៅក្នុងខែមករា ក្នុងបរិបទដែលចំនួនកុមារឆ្លងមេរោគកំពុងកើនឡើងយ៉ាងឆាប់រហ័សដោយការផ្ទុះរាលដាលនៃវីរុសបំប្លែងថ្មី Omicron។ ចាប់តាំងពីជម្ងឺរាតត្បាតផ្ទុះឡើងរហូតមកដល់បច្ចុប្បន្ន កុមារជាង១១លាន៤សែននាក់នៅសហរដ្ឋអាមេរិកបានឆ្លងកូវីដ-១៩ ក្នុងនោះករណីជិត ២ លានទើបនឹងបានកត់ត្រាក្នុងរយៈពេល២សប្តាហ៍កន្លងមក៕