ជំងឺ Covid-19៖ វៀតណាមមានករណីឆ្លងវីរុស SARS-CoV-2 ទី៣៤

Chia sẻ
(VOVWORLD) - គិតរហូតមកដល់ពេលនេះ វៀតណាមបានកត់សម្គាល់ករណីឆ្លង SARS-CoV-2 ចំនួន៣៤ករណី។ ក្នុងនោះ អ្នកជំងឺ១៦នាក់ ត្រូវបានព្យាបាលជាសះស្បើយនិងចាកចេញពីមន្ទីរពេទ្យ ខណៈដែលអ្នក ជំងឺចំនួន១៨នៅសេសសល់ កំពុងត្រូវបានព្យាបាលដោយការដាក់នៅដាច់ ដោយឡែក៕

នាថ្ងៃទី១០មីនា វៀតណាមបានបញ្ជាក់ករណីឆ្លងវីរុស SARS-CoV-2 ទី៣២ ទី៣៣ និងទី៣៤។ តាមព័ត៌មានពីក្រសួងសុខាភិបាល អ្នកជំងឺ Covid-19 ទី៣២នៅវៀតណាមជាស្ត្រីម្នាក់ អាយុ២៤ឆ្នាំ សញ្ជាតិវៀតណាម ដែលបាន ប៉ះពាល់ជាមួយអ្នកជំងឺទី១៧នៅទីក្រុងឡុងដ៍ (អង់គ្លេស) កាលពីថ្ងៃទី២៧ កុម្ភៈ។ អ្នកជំងឺនេះចាប់ផ្ដើមមានរោគសញ្ញាក្អក់នាថ្ងៃទី២មីនានៅទីក្រុងឡុង ដ៍ មិនក្ដៅខ្លួនទេ។ នាងទៅពិនិត្យនៅមន្ទីរពេទ្យទីក្រុងឡុងដ៍ ហើយត្រូវបាន ចាយឱសថមកព្យាបាលនៅផ្ទះដោយខ្លួនឯង។ នាថ្ងៃទី៧ មីនា ក្រោយពីដឹង ព័ត៌មានស្ដីពីអ្នកជំងឺទី១៧នៅវៀតណាម នាងបានទៅពិនិត្យឡើងវិញនៅ មន្ទីរពេទ្យ ហើយត្រូវបានចាយឱសថបន្ថែមទៀត ប៉ុន្តែរោគសញ្ញាក្អក់មិន បន្ធូរស្រាលទេ។ ព្រួយបារម្ភចំពោះសុខភាពខ្លួន នាងបានជួលយន្តហោះ ឯកជន វិលត្រឡប់មកវៀតណាមវិញ ហើយត្រូវបានរថយន្តពេទ្យពិសេស ជូនទៅមន្ទីរពេទ្យជំងឺផ្លូវដង្ហើមស្រួចស្រាវ Cu Chi ទីក្រុងហូជីមិញ។ លទ្ធ ផលធ្វើតេស្តនាថ្ងៃទី៩មីនាបានសរឲ្យឃើញថា នាងមានផ្ទុកវីរុស SARS-CoV-2។

        ចំណែកឯ អ្នកជំងឺទី៣៣ គឺបុរសម្នាក់ អាយុ៥៨ឆ្នាំ សញ្ជាតិអង់គ្លេស ដែលជាអ្នកដំណើរតាមជើងហោះហើរ VN0054 ដូចគ្នាជាមួយអ្នកជំងឺ ទី១៧។ លោករូបនេះកំពុងស្នាក់នៅទីក្រុង Hoi An ខេត្ត Quang Nam។

អ្នកជំងឺទី៣៤ជាស្ត្រីម្នាក់ អាយុ៥១ឆ្នាំ សញ្ជាតិវៀតណាម។ នាថ្ងៃទិ២២កុម្ភៈ លោកស្រីរូបនេះហោះហើរពីវៀតណាមទៅកាន់ទីក្រុងញូវយ៉កដោយឆ្លងកាត់ព្រលានយន្តហោះ Incheon កូរ៉េខាងត្បូង។ នាថ្ងៃទី២៩កុម្ភៈ លោកស្រីហោះហើរពីទីក្រុងវ៉ាស៊ីនតោន អាមេរិក វិលត្រឡប់មកវៀតណាមវិញ ឆ្លងកាត់ព្រលានយន្តហោះកាតា។ ដល់ព្រឹកថ្ងៃទី៩មីនា លោកស្រីត្រូវបានធ្វើតេស្តរកឃើញមានផ្ទុកវីរុស SARS-CoV-2 នៅមន្ទីរពេទ្យពហុវិជ្ជាខេត្ត Binh Thuan ហើយត្រូវបានព្យាបាលនៅទីនេះផងដែរ៕

        ដូច្នេះ គិតរហូតមកដល់ពេលនេះ វៀតណាមបានកត់សម្គាល់ករណី ឆ្លង SARS-CoV-2 ចំនួន៣៤ករណី។ ក្នុងនោះ អ្នកជំងឺ១៦នាក់ ត្រូវបានព្យាបាលជាសះស្បើយនិងចាកចេញពីមន្ទីរពេទ្យ ខណៈដែលអ្នក ជំងឺចំនួន១៨នៅសេសសល់ កំពុងត្រូវបានព្យាបាលដោយការដាក់នៅដាច់ ដោយឡែក៕

ប្រតិកម្មទៅវិញ